អនុវត្តគន្លឹះទាំងនេះ ដើម្បីក្លាយជាមនុស្សមានទំនុកចិត្តលើខ្លួនឯង
មនុស្សម្នាក់ៗ ត្រូវការទំនុកចិត្តលើខ្លួនឯង ដើម្បីធ្វើកិច្ចការផ្សេងៗយ៉ាងជោគជ័យ ដែលនាំឲ្យអ្នកដទៃ កោតសរសើរ ហើយចង់រាប់អានជាមួយ។ ជាពិសេសបើម្នាក់នោះ ជាអ្នករកស៊ីវិញ ប្រាកដណាស់គេត្រូវធ្វើខ្លួនឲ្យមើលទៅមានទំនុកចិត្តលើខ្លួនឯង ទើបគេហ៊ានបណ្ដាក់ទុនជាមួយ។ តើអ្នកគួរធ្វើដូចម្ដេចខ្លះ ដើម្បីមានទំនុកចិត្តលើខ្លួនឯង?
១) ត្រូវបង្ហាញគេឲ្យមើលមកថាជាមនុស្សត្រឹមត្រូវ៖ តើអ្នកធ្វើដូចម្ដេចខ្លះឲ្យគេមើលមកថាអ្នកជាមនុស្សត្រឹមត្រូវបាន? ដំបូងឡើយ អ្នកគួរគិតត្រឹមត្រូវជាមុនសិន បន្ទាប់ពីគិតត្រឹមត្រូវហើយ អ្នកត្រូវអនុវត្តនូវគំនិតត្រឹមត្រូវដែលអ្នកមាននោះ ដើម្បីបង្ហាញទៅអ្នកជុំវិញខ្លួួនថា អ្វីដែលអ្នកធ្វើនោះគឺមិនខុសនោះទេ។
២) ត្រូវចេះបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ៖ បើអ្នកកាន់តែទាក់ទងអ្នកដទៃច្រើន អ្នកនឹងកាន់តែឆាប់ក្លាយជាមនុស្សម្នាក់ដ៏មានទំនុកចិត្តលើខ្លួនឯង ព្រោះនៅពេលជួបមនុស្សកាន់តែច្រើន នោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថាធម្មតា ពោលគឺមិនភិតភ័យ ឬ អៀនច្រើន។ តែបើអ្នកនៅតែសំងំស្ងៀមម្នាក់ឯង អ្នកនៅតែជាមនុស្សអៀនប្រៀន មិនហ៊ានជាមួយគេដដែល។
៣) ប្រឈមនឹងភាពភ័យខ្លាច៖ អាចក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងបាន លុះត្រាតែអ្នកក៏ត្រូវតែហ៊ានជម្នះភាពភ័យខ្លាចដែរ។ បើខ្លាចអ្វីមួយ អ្នកត្រូវតែចូលឲ្យជិត នោះយូរៗទៅអ្វីៗនឹងបែរមកជាធម្មតាវិញសម្រាប់អ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com