ពាក្យ​ទាំង​នេះ​ អាច​ជួយ​ឲ្យ​ស្នេហា​អ្នកកាន់​តែ​យូរ​អង្វែង​ជាង​ពី​មុន​!!!​



បើអ្នកបានអានពាក្យទាំងនេះ អ្នកអាចយកវាទៅគិត ដើម្បីធ្វើយ៉ាងណាឲ្យស្នេហាកាន់តែយូរអង្វែង។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) ស្នេហាពិតវាមិនមែនចេះតែកើតឡើងឡើយ វាអាចកើតឡើងបានលុះត្រាអ្នកឆ្លងកាត់ ព្យុះភ្លៀងជាមួយគ្នា រួមមានការយំនិងការសើចរួមគ្នា។

២) ស្នេហាពិត អ្នកមិនចាំបាច់រកទេ គឺវានៅក្នុងខ្លួនអ្នកហើយ។

៣) ស្នេហា គឺមិនមែនសម្លឹងមើលប្រយោជន៍អ្វីមួយទេ ហើយវាក៏មិនមែនការផ្លាស់ប្ដូរអ្វីមួយដែរ។

៤) បើអ្នកស្រឡាញ់នរណាម្នាក់ឲ្យគេធ្វើអ្វីដែលគេចង់ទៅ បើគេស្រឡាញ់អ្នកគេនឹងមក បើគេមិនស្រឡាញ់ទេ វាជារឿងរបស់គេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.yourtango.com

X
5s