ហេតុផល៤យ៉ាងដែលបុគ្គលិកលែងមានជំនឿចិត្តលើមេរបស់គេ
ការជឿជាក់ និង ភាពស្មោះត្រង់ពិតជាពិបាកកើតឡើងខ្លាំងណាស់ សម្រាប់មនុស្សដែលភាគច្រើនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកការរកការជឿជាក់ និង ភាពស្មោះត្រង់ពីបុគ្គលិកគឺពិតជាពិបាករក តែវាពិតជាមានតម្លៃបំផុតប្រសិនបើអាចទទួលបានចំណុចទាំងនេះ។ ប៉ុន្តែ តាមការសិក្សារកឃើញថាមានបុគ្គលិកជាច្រើននាក់មិនទុកចិត្តទៅលើមេរបស់ពួកគេនោះទេ ដោយសារតែហេតុផលមួយចំនួន។ ខាងក្រោមនេះជាហេតុផលដែលមេគួរយកចិត្តទុកដាក់៖
១) ការចូលរួម៖ ប្រសិនជាវាខ្វះការចូលរួមនិងការសន្ទនាជាមួយមេ វានឹងនាំឲ្យខ្វះការជឿជាក់។ នៅពេលដែលការចូលរួមនិងការសន្ទនានៅមានកម្រិត ការសង្ស័យអាចនឹងកើតមានឡើង។ មេដែលមិនខ្វល់ពីបុគ្គលិកនឹងធ្វើការមានការមិនពេញចិត្តដែលបុគ្គលិកមានចំពោះការងារ។ លើសពីនេះទៅទៀត បុគ្គលិកមានអារម្មណ៍ថាមេរបស់ពួកគេកំពុងមានអ្វីដែលលាក់បាំង។
២) ការគិតរយៈពេលខ្លី៖ ការគិតរយៈពេលខ្លីមានន័យថាក្រុមហ៊ុនពុំបានគិតផលប្រយោជន៍ឲ្យបានវែងឆ្ងាយ។ ការគិតរយៈពេលខ្លីអាចនាំផលអវិជ្ជមានមកកាន់ក្រុមហ៊ុនដែលអាចនឹងប៉ះពាល់ដល់បុគ្គលិក។
៣) ជំជឿលើក្រុមហ៊ុន៖ តើអ្នកជឿជាក់ទៅលើមេរបស់អ្នកទេ? តើអ្នកជឿជាក់ទៅលើទស្សនៈ វិស័យរបស់ក្រុមហ៊ុនដែរឬទេ? មនុស្សតែងតែចង់ធ្វើការនៅក្រុមហ៊ុនមួយដែលអាចនាំយកនូវផលវិជ្ជមានមកកាន់សង្គម។
៤) គុណភាព៖ បុគ្គលិកមានភាពជឿជាក់ទៅលើក្រុមហ៊ុនដែលអាចផលិតទំនិញដែលមានគុណភាពនិងមានភាពជឿជាក់។ វាងាយទេដែលក្រុមហ៊ុនផលិតទំនិញដែលអតិថិជនចង់បាន ប៉ុន្តែពុំសូវមានក្រុមហ៊ុនណាផ្តោតសំខាន់ទៅលើគុណភាពឡើយ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com