​យន្តហោះ​​លីប៊ី​ដែល​ក្រុម​គាំទ្រ​កាដាហ្វី​ប្លន់​បាន​ចុះ​ចត​នៅ​ម៉ាល់តា​ហើយ​​



យន្តហោះលីប៊ីដែលត្រូវបានក្រុមគាំទ្រកាដាហ្វីប្លន់ផ្ទុកអ្នកដំណើរ ១១៨នាក់បានចុះចតដោយជោគជ័យហើយនៅប្រទេសម៉ាល់តា ស្របពេលដែលអ្នកដំណើរនៅលើយន្តហោះ មួយចំនួនធំត្រូវបានដោះលែង។ យន្តហោះរបស់ក្រុមហ៊ុន Afriqiyah Airways A320 បានហោះចេញពី Sebha ទៅកាន់ទីក្រុងទ្រីប៉ូលី ប៉ុន្តែត្រូវបង្វែរទិសដៅចុះចតនៅប្រទេសម៉ាល់តា។ ការប្លន់យន្តហោះនេះ គឺធ្វើឡើងដោយក្រុមអ្នកគាំទ្រអតីតមេដឹកនាំលីប៊ី កាដាហ្វីពីររូបដែលមានគ្រាប់បែកដៃ ប៉ុនប៉ងបំផ្ទុះយន្តហោះ។ ជនទាំងពីររូបបានទាមទារឱ្យមានការដោះលែងកូនកាដាហ្វី Saif al Islam Gaddafi ពីពន្ធនាគារជាថ្នូរនឹងការដោះលែងអ្នកដំណើរ។ គិតមកដល់ម៉ោងប្រម៉ាណជាង ៨នេះ អ្នកដំណើរ ៦៥នាក់ត្រូវបានដោះលែងហើយ។ សូមបញ្ជាក់ថា Saif គឺជាកូនដែលមានឈ្មោះបោះសំឡេងជាងគេរបស់កាដាហ្វីក្នុងចំណោមកូនទាំងអស់ ៨នាក់ដែលត្រូវបានតុលាការលីប៊ីកាត់ទោសរូបគេឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីខែកក្កដា ឆ្នាំ២០១៥៕
X
5s