មានដឹងទេ ថាហេតុអ្វីគេជូនកាដូគ្នាក្នុងថ្ងៃបុណ្យណូអែលទេ?
ហេតុផលដែលនាំឲ្យមនុស្សគ្រប់គ្នាជូនកាដូគ្នាក្នុងថ្ងៃបុណ្យណូអែលនេះ គឺជាការរំលឹក ដល់កាដូបុរស៣នាក់ បានជូន ទៅដល់ព្រះយេស៊ូ។ កាដូទី១ គឺ ជាទឹកអប់សក្ដិសិទ្ធិ ដែលគេជឿថា មនុស្សគ្រប់គ្នានឹងគោរពព្រះយេស៊ូពេលទទួលបានទឹកអប់នេះ កាដូទី២ គឺជាមាស ដែលមាសនេះតំណាងឲ្យស្ដេច ហើយព្រះយេស៊ូនេះគឺជាស្ដេចលើផែនដី ចំណែកឯកាដូទី៣ ក៏ជាទឹកអប់សក្ដិសិទ្ធិដែលគេយកមកបាញ់លើសាកសព ឲ្យមានក្លិនក្រអូប។
ហេតុនេះហើយទើប ពិធីបុណ្យនេះតែងតែមានការជូនកាដូគ្នាទៅវិញទៅមក ដើម្បីជាការរំលឹកដល់ព្រះយេស៊ូនេះឯង។ ជាពិសេសសម្រាប់អ្នកដែលកាន់សាសនាគ្រិស្ត ពួកគេតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ថ្ងៃទី២៥ ខែធ្នូ ហើយភាគច្រើនពួកក្មេងៗតែងទន្ទឹងចាំ តាSanta Claus នៅលើមេឃមកឲ្យកាដូប្លែកៗ ដល់ពួកគេផងដែរ។ ឪពុកម្ដាយរបស់គេ តែងលាក់កាដូគ្រប់ទីកន្លែង រួមមានក្នុងស្រោមជើង ព្យួរនៅកន្លែងអាំងភ្លើង ក្បាលដំណេក និងនៅក្បែរដើមឈើ Christmas ក៏មាន។
ក្រោយពីបាន អានអត្ថបទខាងលើ សង្ឃឹមថាអ្នកនឹងបានយល់ពីអត្ថន័យនៃការឲ្យកាដូគ្នានេះ ហើយវាមិនខុសឆ្គងឡើយ ប្រសិនបើប្រជាពលរដ្ឋខ្មែរដែលភាគច្រើនកាន់សាសនាព្រះពុទ្ធអនុវត្តវានោះ តែអ្នកត្រូវប្រារព្ធវាឡើងក្នុងផ្លូវវិជ្ជមាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.whychristmas.com