ត្រូវ​មាន​ចំណុច​សំខាន់​ទាំង​នេះ​សិន​មុន​សម្រេច​ចិត្ត​ឈប់​ពី​ការងារ ​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃ​ក្រោយ​



យ៉ាងហោចណាស់ មនុស្សរាល់គ្នាសុទ្ធតែលាឈប់ពីការងារម្តងដែរក្នុងមួយជីវិត។ តាមស្ថិតិមួយចំនួនបង្ហាញថា រៀងរាល់ខែ មានមនុស្សជាច្រើនលាឈប់ពីការងារ។ ប៉ុន្តែមិនមានមនុស្សជាច្រើនដឹងពីរបៀបលាឈប់ឲ្យបានត្រឹមត្រូវនោះទេ៖

១) ពេលណាដែលអ្នកត្រូវឈប់៖ ការដឹងពីពេលវេលាដែលអ្នកត្រូវលាឈប់ពីការងារទាមទារអ្នកស្មោះត្រង់នឹងខ្លួនឯង។ តើអ្នកពេញចិត្តនឹងធ្វើការនៅទីនេះដែរឬទេ? ប្រសិនជាអ្នកពិតជាអស់ចិត្តនឹងការងារនឹងហើយ នេះជាពេលវេលាដ៏ត្រឹមត្រូវហើយ។

២) តើត្រូវឈប់ដោយរបៀបណា៖ អ្នកត្រូវប្រាកដថាអ្នកលាឈប់ពីការងារនេះមែនប៉ុន្តែវានឹងជួយអ្នកដើរទៅរកក្តីសុបិនរបស់អ្នក។ អ្នកត្រូវដឹងពីហេតុផលច្បាស់លាស់តើហេតុអ្វីបានជាអ្នកចង់លាឈប់ តើអ្នកចង់បានអ្វីឲ្យប្រាកដ ។

៣) លាឈប់គឺដើម្បីសាងក្តីសុបិនរបស់ខ្លួន៖ មានពេលខ្លះ អ្នកមានអារម្មណ៍ភ័យខ្លាចនឹងប្រាប់គ្រួសារនឹងមិត្តភ័ក្ររបស់អ្នកថាអ្នកលាឈប់ពីការងារ។ ប្រសិនជាការងារដែលអ្នកធ្វើមិនជួយអ្នកសម្រេចគោលបំណងរបស់អ្នកទេ អ្នកមិនចាំបាច់មានអារម្មណ៍វិប្បដិសារីនោះទេ។ត្រូវស្វែងរកអ្វីដែលអ្នកចង់បានក្នុងជីវិត ព្រោះអ្នកគ្មានពេលគ្រប់គ្រាន់នោះទេ ប្រសិនបើនៅត្រាំត្រែង៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.success.com

X
5s