អ្នក​រក​ស៊ី​​ជោគជ័យ​ភាគ​ច្រើន​ មិនងាយ​ប្រាប់​អ្ន​​​ក​ឲ្យដឹងពីចំណុច​សំខាន់ៗ​ទាំង​នេះឡើយ ​​



សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមរកស៊ី អ្នកប្រហែលជាមិនទាន់ដឹងច្បាស់ពីការរកស៊ីឡើយ។ តែសម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់រាប់ឆ្នាំ មកហើយនោះ ពួកគេយល់ពីគន្លឹះរកស៊ីច្បាស់ ។ ហេតុនេះអ្នកគួរអានអត្ថបទខាងក្រោម ព្រោះអ្នកនឹងបានដឹងថាតើអ្វីខ្លះទៅដែលអ្នកមិនដឹងពីការរកស៊ី៖

១) បើអ្នកមិនដើរទៅមុខទេ អ្នកកំពុងតែដើរថយក្រោយហើយ៖ អ្នកត្រូវចាំថា រៀងរាល់ថ្ងៃនេះ ពិភពលោកគឺកំពុងតែដើរទៅមុខយ៉ាងសន្សឹមៗ ។ ហេតុនេះហើយអ្នករកស៊ីក៏ដូចគ្នា គឺគេចេះតែដើរទៅមុខ ហើយជោគជ័យទៅៗ ចំណែកឯអ្នកដែលមិនអាចដើរទៅមុខ ពួកគេកាន់តែលិចបាត់ទៅៗ រហូតដល់ធ្លាក់ទៅខាងក្រោយគេបង្អស់។

២) មនុស្សមួយចំនួនអាចមិនចូលចិត្តអ្នក៖ គ្មាននរណាម្នាក់ចង់ឲ្យគេលើសខ្លួនទេ បើអ្នកល្អហើយនោះ ត្រៀមខ្លួនទៅ អ្នកក៏មានមនុស្សដែលមិនចូលចិត្តអ្នកដែរ។ តែអ្នកមិនគួរចាប់អារម្មណ៍ឡើយ ព្រោះថាមានអ្នកស្អប់ក៏មិនប្រាកដថាអាក្រក់សម្រាប់អ្នកដែរ ព្រោះថាអ្នកអាចអភិវឌ្ឍន៍ខ្លួនឯងបានកាន់តែល្អលើសដើមក៏ថាបាន។

៣) ជម្រើសទី១របស់អ្នក តែងផ្លាស់ប្ដូរ៖ ការរកស៊ីតែងមានការផ្លាស់ប្ដូរពោលគឺមិនអាចនៅទ្រឹងដដែលនោះទេ។ អ្នកមិនអាចយកជម្រើសទី១តែមួយមុខរហូតដែរ អ្នកគួរតែដឹងថាតើអ្នកត្រូវផ្លាស់ប្ដូរអ្វីខ្លះសម្រាប់អតិថិជនអ្នក៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com

X
5s