សម្រាប់​អ្នក​រក​ស៊ី​ថ្មីៗ ​គួរ​អនុវត្ត​គន្លឹះ​ទាំង​នេះ​​ ​ដើម្បី​ស្វែងរក​អតិជន​​ឲ្យ​បាន​​ច្រើន​



វិធីទាំងនេះអាចជួយ ឲ្យអ្នកស្វែងរកអតិថិជនសម្រាប់អាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល។ តើមានអ្វីខ្លះ?

១)ត្រូវមានគម្រោងច្បាស់លាស់៖ រាល់ការធ្វើកិច្ចការអ្វីក៏ដោយ គឺទាមទារឲ្យមានការរៀបចំផែនការ និង គម្រោងច្បាស់លាស់ ដើម្បីប្រាកដថា អ្វីដែលអ្នកធ្វើនោះ វាមិនអត់ប្រយោជន៍។ វាពិតជាមិនងាយស្រួលឡើយ ប៉ុន្តែអ្នកដែលជោគជ័យក្នុងការស្រូបទាញយកអតិថិជនបានច្រើននោះ គឺសុទ្ធតែឆ្លងកាត់ការរៀបចំផែនការយ៉ាងស៊ីជម្រៅ។

២) បណ្ដាញសង្គម៖ ដូចដែលអ្នកដឹងហើយថា បណ្ដាញសង្គមមិនថាFacebook ឬInstagram ឡើយ អ្នកអាចរកបានអតិថិជនបានយ៉ាងងាយ ដោយគ្រាន់តែបង្ហោះរូបផលិតផលអ្នក ហើយប្រាក់ចំណាយក៏វាមិនសូវអស់ថ្លៃអ្វីដែរ ក្នុងការផ្សព្វផ្សាយរកនោះ។

៣) ផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុក៖ បណ្តាញសារព័ត៌មានក៏ជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់មហាជន ដូចនេះអ្នកក៏អាចទាក់ទាញអតិជនតាមរយៈការដាក់ផ្សាយផលិតផលអ្នកលើទំព័រទាំងនោះ ជាពិសេសនោះតាមវេបសាយ ។ គួរតែផ្សព្វផ្សាយតាមប្រព័ន្ធOnline ព្រោះថា បច្ចុប្បន្នមនុស្សភាគច្រើនប្រើប្រាស់អ៊ីនធឺណែត ហើយពួកគេកម្រទិញកាសែតមកអានណាស់ ប៉ុន្តែពួកគេចូលចិត្តចូលមើលព័ត៌មានតាមវេបសាយដោយផ្ទាល់វិញ ព្រោះមានភាពងាយស្រួលជាង។

៤) ឧបត្ថម្ភដល់កម្មវិធីនានា៖ កម្មវិធីច្រើនណាស់ ដែលអង្គការជាច្រើនបង្កើតឡើងផ្សេងៗគ្នា។ ក្នុងនោះអ្នកក៏អាចឧបត្ថម្ភដល់ពួកគេ ដើម្បីឲ្យគេស្គាល់ពីផលិតផលហើយកាន់តែចាប់អារម្មណ៍អ្នកខ្លាំងឡើង។

៥) ចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានអតិថិជនសក្ដានុពលចូលរួម៖ ក្នុងមួយខែៗ មានកម្មវិធីជាច្រើនត្រូវបានគេរៀបចំឡើង ក្នុងទិសដៅផ្សេងៗគ្នា ដូច្នេះហើយអ្នកគួរតែឆ្លៀតឱកាសចូលរួម ដោយព្យាយាមជ្រើសរើសយកកម្មវិធីណាមួយ ដែលអាចមានអតិថិជនគោលដៅ ឬ សក្ដានុពលចូលរួមច្រើន។ ធ្វើបែបនេះ អ្នកអាចបង្កើតបណ្ដាញជាមួយអ្នកទាំងនោះ  ហើយក៏ឆ្លៀតពេលណែនាំអំពីសេវាកម្ម និង ផលិតផលរបស់អ្នកផងដែរ។

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com

X
5s