តើអ្នកចង់ដឹងទេ ថាគូស្នេហ៍យូរអង្វែងភាគច្រើន តែងធ្វើអ្វីខ្លះរៀងរាល់ថ្ងៃ ?
ស្រលាញ់គ្នាបានយូរអង្វែង វាមិនមែនងាយស្រួលឡើយ ហើយវាក៏មិនមែនកើតឡើងដោយសំណាងដែរ។ នេះដោយសារតែពួកគេបានអនុវត្ត វិធីសាស្ត្រដូចខាងក្រោមនេះ៖
១) ចេះសួរនាំគ្នាទៅវិញទៅមក៖ ការសួរនាំនេះ វាបង្ហាញពីការគោរព គំនិត បទពិសោធន៍ដែលមានចំពោះគ្នានិងគ្នា។ គេតែងចង់បានមនុស្សដែលចេះសួរនាំ គ្នាធ្វើប្ដីប្រពន្ធ ព្រោះវាបង្ហាញពីការគោរព។
២) អត់ធ្មត់ខ្លាំងណាស់៖ ការអត់ធ្មត់តែងឈ្នះគ្រប់អ្វីៗទាំងអស់ ជាពិសេស រឿងស្នេហា។ ពេលមានរឿងរកាំរកូស ភាពអត់ធ្មត់នេះឯងចាំជួយអ្នកឲ្យស្រុះស្រួលនិងត្រូវគ្នាវិញ។
៣) ផ្ដល់គម្លាតដល់គ្នាតាមតែអាចធ្វើបាន៖ ប្រាកដណាស់ នរណាៗក៏ចង់បានពេលវេលាសម្រាប់ខ្លួនឯងដែរ ហើយគូស្នេហ៍ក៏ត្រូវយល់គ្នាដែរ ថាពេលណាគេចង់នៅម្នាក់ឯងនោះ។ បើធ្វើបែបនេះ ទើបអ្នកអាចស្រឡាញ់គ្នាបានយូរ។
៤) តែងជួយចាប់យកឱកាសមកវិញពេលម្នាក់បានបាត់ឱកាស៖ គ្មាននរណាចង់បាត់បង់ឱកាសពីដៃ ខ្លួនឡើយ។ តែបើមាននរណាម្នាក់ តែងស្រវា ចាប់យកឱកាសទាំងនោះវិញមក ម្នាក់នោះហើយ ជាគូស្នេហ៍ពិត ដែលអាចនៅជាមួយអ្នកយូរអង្វែង។
៥) គេដឹងថាស្នេហាមិនមែនស្រួលរហូតទេ៖ អ្នកមិនអាចរកបានស្នេហាណា ដែលចាំតែស្រួលនោះទេ។ ពេលអ្នកជួបទុក្ខលំបាក ពេលអ្នកមានវិបត្តិ ពេលអ្នកមានបញ្ហា អ្នកត្រូវចាំថា នេះហើយជាស្នេហា។ បើអ្នកហ៊ានមានវា អ្នកក៏ត្រូវហ៊ានប្រឈមមុខនឹងរឿងអស់ទាំងអស់នោះដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com