ចំណុចទាំង៤យ៉ាង ដែលមនុស្សជោគជ័យចូលចិត្តធ្វើនៅ «ពេលបុណ្យទានឬពេលឈប់សម្រាក»
នៅប្រទេសកម្ពុជាមានបុណ្យទានជាច្រើន នេះមានន័យថាមនុស្សរាល់គ្នាមានពេលជាច្រើនសម្រាប់សម្រាកពីការងារ (ថ្ងៃហូលីដេច្រើន)។ ដោយសារតែជីវិតរបស់អ្នកមមាញឹកស្រាប់ហើយ ពេលឈប់សម្រាកគឺជាពេលដែលអ្នកសម្រាកយកថាមពលមកវិញបាន។ ខាងក្រោមនេះ ជាអ្វីដែលមនុស្សជោគជ័យចូលចិត្តធ្វើ៖
១) មានគម្រោង៖ មនុស្សជោគជ័យមានគម្រោងរួចជាស្រេចនៅពេលដែលមានពិធីបុណ្យទានកាន់តែខិតជិតមកដល់ ពីព្រោះពួកគាត់ដឹងថា នេះជាពេលវេលាដ៏កម្រមួយសម្រាប់ពួកគេធ្វើអ្វីសម្រាប់គ្រួសារឬធ្វើអ្វីដែលពួកគាត់ចង់ធ្វើ។
២) ចែកដាច់ពីគ្នា៖ កុំបំផ្លាញការឈប់សម្រាករបស់អ្នកដោយធ្វើការថែមម៉ោង។ ប្រសិនជាអ្នកមានកិច្ចការដែលត្រូវធ្វើ វាតែងតែមានជម្រើសដែលអ្នកអាចធ្វើបាន។ ត្រូវកំណត់យកពេលសម្រាកខ្លះពោលគឺកុំថែមម៉ោងរហូតដល់រកពេលសម្រាកសម្រាប់ខ្លួនឯងគ្មាន។
៣) កំណត់ព្រំដែន៖ មនុស្សជោគជ័យតែងតែកំណត់ព្រំដែនច្បាស់លាស់មួយដែលពេលណាឬដោយរបៀបណាដែលមនុស្សអាចមកសុំជំនួយពីពួកគាត់បាន។ ដូច្នេះហើយ ពួកគាត់អាចគ្រប់គ្រងពេលវេលាបានច្បាស់លាស់ដោយមិនប៉ះពាល់ដល់ពេលសម្រាក។
៤) រៀបចំ៖ វានឹងពិបាកប្រសិនជាអ្នកទៅដើរលេងអំឡុងពេលឈប់សម្រាកដោយការងាររបស់អ្នកនៅរញ៉េរញ៉ៃ។ ដូច្នេះហើយ អ្នកត្រូវរៀបចំការងារនិងធ្វើកិច្ចការរបស់អ្នកឲ្យហើយមុននឹងអ្នកដើរលេង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.businessinsider.com