​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល​



មនុស្សណាក៏ចង់ជោគជ័យក្នុងជីវិតដែរ តែវាមិនមែនជារឿងងាយស្រួលនោះទេ ។យ៉ាងណាក៏ដោយវាក៏មិនមែនជារឿងដែលយើងធ្វើមិនបាននោះដែរ។ អ្វីដែលសំខាន់ត្រូវ ព្យាយាមរៀនសូត្រ និង អភិវឌ្ឍណាដែលមានប្រយោជន៍ ហើយខិតខំធ្វើការឲ្យអស់ពីសមត្ថភាព។ ខាងក្រោមនេះ គឺជាជំនាញសំខាន់ៗ ដែលអ្នកគួររៀនសូត្រ ដើម្បីជោគជ័យ ក្នុងជីវិត៖

១) ការរៀបចំពេលវេលា៖ មិនថាអ្នកបែងចែកពេលវេលារបស់អ្នកទៅជាប៉ុន្មានចំណែកនោះទេ អ្នកមាន២៤ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនជាអ្នករៀនចេះបែងចែកពេលវេលាបានល្អ នោះមានន័យថាអ្នកចេះគ្រប់គ្រងពេលវេលាដែរ។ អ្នកអាចនឹងសម្រេចកិច្ចការបានច្រើននិងឆាប់រហ័សថែមទៀតផង។

២) សុំជំនួយ៖ ជាច្រើនលើកច្រើនសារ យើងតែងតែចាត់ទុកថា ការសុំជំនួយបង្ហាញពីភាពទន់ខ្សោយរបស់បុគ្គលម្នាក់ៗ។ នៅពេលដែលយើងមានគំនិតបែបនេះ យើងមិនហ៊ានសុំជំនួយពីអ្នកដទៃឡើយ។ តាមពិតទៅ ការសុំជំនួញពីអ្នកដទៃអាចជាចំណុចខ្លាំងរបស់អ្នកទៅវិញទេ។ មានន័យថា យើងត្រូវតែទទួលស្គាល់ការពិត ថាយើងម្នាក់ឯងមិនអាចទ្រមេឃម្នាក់ឯងបានទេ។

៣) បន្តធ្វើដោយអំណត់៖ មនុស្សតែងតែដាក់គោលដៅមួយសម្រាប់ខ្លួនឯង។ ប៉ុន្តែចិត្តអំណត់ក្នុងការសម្រេចវាគឺមានតែរយៈពេលខ្លីតែប៉ុណ្ណោះ។ មនុស្សជាច្រើនភ្លេចគិតថាពួកគេត្រូវមានសកម្មភាពជាប្រចាំថ្ងៃដើម្បីឈានដល់គោលដៅរបស់ពួកគេ។

៤) ស្តាប់៖ ការស្តាប់គឺមានសារៈសំខាន់ណាស់ពីព្រោះថាវាការពារភាពយល់ច្រឡំ។ ការស្តាប់គឺជាជំនាញមួយដ៏ចំបាច់ក្នុងការទំនាក់ទំនងគ្នា។ មេដឹកនាំជាច្រើនបានចំណាយលុយជាច្រើនសម្រាប់ពង្រឹងការស្តាប់របស់បុគ្គលិករបស់ខ្លួន៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s