មូលហេតុចម្បង៣យ៉ាង ដែលអ្នកមិនគួរជួលមិត្តភ័ក្ដិឬ គ្រួសារឯងមកធ្វើការ
សាកគិតទៅមើលថា តើការជួលមិត្តភ័ក្ដិឯង ឬក៏គ្រួសារឯងមកធ្វើការជាមួយគ្នា តើវាល្អឬអាក្រក់? វាប្រាកដជាល្អ ខ្លះនិងមិនល្អខ្លះហើយ។ ចំណុចល្អ គឺថាមិត្ត និងបងប្អូនអ្នកអាចនឹងមានការងារល្អ ធ្វើ តែចំណុចអាក្រក់វិញគឺទាក់ទងនឹងគុណភាពការងារ គឹមិនសូវជាល្អប៉ុន្មានទេ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹងថាតើ មានមូលហេតុអ្វីបានជាគេមិនសូវយកមិត្តនិងសមាជិកគ្រួសារឯងមកធ្វើការជាមួយគ្នា ៖
១) បានចិត្ត ហើយប្រហែសនឹងការងារ៖ ពួកគេនឹងបានចិត្ត ហើយធ្វើការមិនពេញលេញនូវអ្វីដែលគេគួរធ្វើបាន។ អាងតែជាមនុស្សស្គាល់គ្នានឹងម្ចាស់ហាង ពួកគេនឹងមកធ្វើការយឺត បំពេញការងារមិនចប់ ឈប់ច្រើន មិនផ្ដោតលើការងារ អួតអាង ហើយអាចហ៊ានប្រើប្រាស់អំណាចអ្វីមួយគាបសង្កត់បុគ្គលិកដទៃទៀតផងដែរ។
២) តែងផ្ដល់យោបល់ដែលមិនសមគួរសម្រាប់ក្រុមហ៊ុន៖ អាជីវកម្មរបស់អ្នកគឺមានតែអ្នកប៉ុណ្ណោះដែលមានសិទ្ធិសម្រេច។ តែពួកគេតែងតែលេចឡើងនូវគំនិតគ្រប់យ៉ាងចង់ឲ្យអកធ្វើតាម ទាំងដែលពួកគេភ្លេចខ្លួនថាត្រឹមតែជាបុគ្គលិកសោះ។ ពេលខ្លះអ្នកនឹងមានអារម្មណ៍ថាទើសទាល់ ព្រោះថាអ្នកមិនចង់ប្រកែកនឹងគំនិតគេប៉ុន្មានទេ ព្រោះថាជាមិត្ត និងគ្រួសារ តែអ្នកត្រូវយល់ថា ពេលនេះគឺពួកគេមានងារត្រឹមជាបុគ្គលិកតែប៉ុណ្ណោះ។
៣) គ្មានការប្ដេជ្ញាពិតសម្រាប់ថៅកែ៖ ជាការពិតណាស់ នេះដោយសារតែពួកគេបានការងារនោះមកស្រួលពេក ហើយមានមេជាបងប្អូន ទៀត ដូចនេះពួកគេនឹងមិនមានការប្ដេជ្ញាអ្វីខ្ពស់ឲ្យដូចបុគ្គលិកដទៃទៀតឡើយ។ មិនថាអ្នកប្រាប់ឬបញ្ជាគេកម្រិតណាទេ ពួកគេនឹងមើលមកអ្នកថាជាបងប្អូន ឬមិត្តមុន គេរហូត ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessknowhow.com