តើធ្វើយ៉ាងណាក្លាយជាអ្នកលក់( Salesperson)ដ៏ពូកែ លក់អ្វីក៏សម្រេច?
មនុស្សមួយចំនួនគឺកើតមក អំណោយផលខាងផ្នែកលក់ដូរតែម្ដង ដូចនេះវាជាកត្តាមួយជំរុញឲ្យពួកគេកាន់តែងាយស្រួល ហើយស្ទាត់ក្នុងការលក់ដូរផលិតផល។ តែមនុស្សមួយចំនួនទៀត ទាល់តែរៀនសូត្រ និងអនុវត្តឲ្យបានច្រើនទើបពួកគេអាចបង្កើនសមត្ថភាពលក់ដូរកាន់តែល្អបាន។ តើពួកគេ អាចធ្វើបានតាមវិធីណាទៀត?
១) ពួកគេមិនខ្លាច នឹងពាក្យថា«ទេ»នោះទេ ព្រោះថាមានតែអ្នកលក់ពូកែទេ ដែលអាចបញ្ចុះបញ្ចូលអតិថិជននិយាយថា«ទេ» ឲ្យមកនិយាយថា «បាទ ឬចាស់»វិញបាន។
២) ស្គាល់ច្បាស់ពីផលិតផលដែលគេ កំពុងតែលក់ ព្រោះថា គេមិនចង់ឲ្យអតិថិជនអស់ជំនឿចិត្ត នឹងការមិនយល់ដឹងពីផលិតផលរបស់គេទេ។
៣) ពូកែនិយាយម៉ឺងម៉ាត់ ហើយដឹងថានឹងត្រូវនិយាយពីអ្វី ព្រោះថាពួកគេបានសិក្សាស្រាវជ្រាវពីផលិតផលនោះមកជា យូរហើយ។
៤) ដឹងថាភ្ញៀវតែងចង់បានអ្វី តែងត្រូវការអ្វី ហើយពួកគេនឹងតបស្នងអ្វីទាំងអស់ ដើម្បីបំពេញចិត្តភ្ញៀវពួកគេ។
៥) ពួកគេតែងតែមានគម្រោងច្បាស់លាស់ខ្លាំងណាស់ មិនថាគោលដៅនៃការលក់ផលិតផល មិនថាចំនួនភ្ញៀវដែលអាចលក់ឲ្យបាននោះទេ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider