ម៉ាក​យីហោ​ផលិតផល​ទាំង​៥​ដែលគេ​និយម​ប្រើបំផុត​លើ​ពិភពលោកហើយ​អ្នក​ក៏​ធ្លាប់​ប្រើ​វា​ដែរ​



យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ឈ្មោះ​Kantar Worldpanel បាន​បង្ហាញ​ឱ្យ​ដឹង​ ពី​​ផលិតផល​ទាំង​៥​ប្រភេទ​ដែល​គេ​និយម​ប្រើ​ប្រាស់​បំផុត​លើ​ពិភពលោក ។

ក្នុង​នោះ​រួម​មាន​៖

១) Coca-Cola ៖ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​កូកាកូឡា ផលិត​ឡើង​នៅ​សហរដ្ឋអាមេរិក ។ អ្នក​ក៏​ដឹង​ហើយ​ថា​ មិន​ថា​អ្នក​​នៅ​ទី​ណា​ឡើយ អ្នក​អាច​ស្វែង​រក​កូកាកូឡា​នេះ​បាន​គ្រប​ពេល លើក​លែង​តែ​កូរ៉េ​ខាង​ជើង និង​​ប៉េរូ​ ប៉ុណ្ណោះ​ដែល​គេ​មិន​ពិសា​ព្រោះ​​គេ​មាន​ផលិតផល​ផ្សេង​ទៀត សម្រាប់​ជំនួស​។

២) ​Colgate ៖ គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ ​Colgate-Palmolive ។ តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ មាន​អតិថិជន​ប្រើប្រាស់​ផលិតផល​នេះ​រហូត​ដល់​ទៅ ៤,៣​លាន​នាក់។

៣) Lifebouy ៖ គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ ​ Unilever ផលិតផល​នេះ​មាន​អតិថិជន​ប្រើប្រាស់​​រហូត​ដល់​ទៅ ២,៦​លាន​នាក់។

៤) Maggi ៖ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Nestle ផលិតផល​នេះ​មាន​អតិថិជន​ប្រើប្រាស់​​រហូត​ដល់​ទៅ ២,៤​លាន​នាក់។

៥) Lays ៖ គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ PepsiCo ផលិតផល​នេះ​មាន​អតិថិជន​ប្រើប្រាស់​​រហូត​ដល់​ទៅ ២,២​លាន​នាក់។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider.com

X
5s