​អាមេរិក​ និង​រុស្ស៊ី​កំពុង​លេង​ធម៌​ក្ដៅ​ដាក់​គ្នា៖ ​មន្ត្រី​ទូត​រុស្ស៊ី​មាន​ពេល​ ៧២​ម៉ោង​ចាក​ចេញ​ពី​អាមេរិក​​



​ប្រធានាធិបតី​រុស្ស៊ី​​លោក​ពូទីន​ ​កំពុង​លេង​ធម៌​ក្ដៅ​តបត​ដាក់​អាមេរិក​វិញ​បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​បាន​បណ្ដេញ​​មន្ត្រី​ទូត​រុស្ស៊ី​ ៣៥​នាក់​ចេញ​ពី​ប្រទេស​ខ្លួន​ដោយ​ទុក​ពេល​ឱ្យ​ពួក​គេ​​ចាក​ចេញ​ក្នុង​រយៈ​ពេល​ ៧២​ម៉ោង។ ​ការ​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​នេះ​ គឺ​​សហរដ្ឋ​ចោទ​​រឿង​លួច​ទិន្នន័យ​ (hacking) ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត។ ​លោក​ ពូទីន​ បាន​លើក​ឡើង​ថា​ រុស្ស៊ី​ មិន​ដាក់​ខ្លួន​ចំពោះ​កម្រិត​នៃ​ចំណង​ការទូត​ដែល​គ្មាន​ការ​​ទទួល​ខុស​ត្រូវ​នោះ​ទេ​ ប៉ុន្តែ​ខ្លួន​នឹង​ធ្វើ​ការ​ដើម្បី​រឹត​ចំណង​មិត្តភាព​ជា​មួយ​នឹង​ប្រធានាធិបតី​ដែល​ទើប​នឹង​ជាប់​ឆ្នោត​​លោក Donald Trump។ ​រុស្ស៊ី​បាន​បដិសេធ​ថា​ ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​ព័ត៌មាន​​​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ​ ដោយ​បាន​ចោទ​អាមេរិក​ថា​ ​ជា​ការ​ដាក់​ទណ្ឌកម្ម​ដោយ​គ្មាន​​ហេតុផល​ច្បាស់​លាស់៕
X
5s