ប្រើ​វិធីសាស្ត្រ​នេះ ​ដើម្បី​ប្រាកដ​ថា ​​ភ្នែក​របស់​អ្នក​មិន​មាន​បញ្ហា​ ​រាល់​ពេល​លេង​​ទូរស័ព្ទ​



តាម​ការ​សិក្សា​ ទូរស័ព្ទ​របស់​អ្នក​​ពិត​​ជា​មាន​ការ​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក។ ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មើល​ទូរស័ព្ទ​លើស​ពី​១៥០​ដង ភ្នែក​របស់​អ្នក​អាច​នឹង​មាន​បញ្ហា។ ខាង​ក្រោម​នេះ​ជា​យុទ្ធ​សាស្ត្រ​ដែល​អ្នក​អាច​ការពារ​ភ្នែក​របស់​អ្នក​បាន៖

១) ព្រិច​ភ្នែក៖ ការ​ឧស្សាហ៍​ព្រិច​ភ្នែក​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក​មាន​សំណើម​និង​កាត់​បន្ថយ​ភាព​ស្ងួត​ក្នុង​ភ្នែក។ អ្នក​គួរ​តែ​ព្រិច​ភ្នែក​យ៉ាង​ហោច​ណាស់​​ឲ្យ​បាន​១០​ដង​ក្នុង​រយៈ​ពេល​២០​នាទី។

២) កាត់​បន្ថយ​ការ​មើល៖ ប្រសិន​ជា​អ្នក​គ្មាន​អ្វី​ដែល​ការពារ​ពន្លឺ​ពី​​រស័ព្ទ​នោះ​ទេ អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​សម្លឹង​ទៅ​លើ​ ទូរស័ព្ទ។

៣) សម្រាក៖ អ្នក​គួរ​តែ​សម្រាក​រាល់​២០​នាទី​ម្តង។ ហើយ​រាល់​ពេល​សម្រាក​ យ៉ាង​ហោច​ណាស់​ឲ្យ​មាន​រយៈពេល​២០​វិនាទី។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​កាត់​បន្ថយ​សាច់​ដៅ​នៅ​ក្នុង​ភ្នែក​របស់​អ្នក។

៤) ពន្លឺ៖ អ្នក​មិន​ត្រូវ​ឲ្យ​ទូរស័ព្ទ​​របស់​អ្នក​ងងឹត​ឬ​ភ្លឺ​ពេក​នោះ​ទេ ពីព្រោះ​ថា​វា​នឹង​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​អ្នក។ អ្នក​ត្រូវ​កំណត់​ពន្លឺ​អាស្រ័យ​ទៅ​តាម​ទី​កន្លែង​ដែល​អ្នក​នៅ។

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com

X
5s