អនុវត្តតាមទម្លាប់ទាំងនេះ នឹងជួយឲ្យទំនាក់ទំនងរបស់អ្នកកាន់តែល្អូកល្អឺន
ទំនាក់ទំនងស្នេហាគឺជារឿងមនុស្សពីរនាក់។ វាជារឿងធម្មតាទេដែលអ្នកទាំងពីរមានចំណុចខុសគ្នាខ្លះៗ។ លោកចិត្តវិទ្យា Mark Goulston បានធ្វើការស្រាវជ្រាវនិងមានបំណងចែករំលែកទម្លាប់ខ្លះដែលអាចជួយដល់គូស្នេហ៍។
១)ការគេង៖ នៅដំណាក់កាលស្នេហាដំបូង ម៉ោងចូលគេងគឺជាពេលដែលគួរឲ្យចាប់អារម្មណ៍ ពីព្រោះថាវាក៏ជាពេលវេលាសម្រាប់អ្នកទាំងពីរធ្វើរឿងផ្ទាល់ខ្លួន។ នៅពេលដែលស្នេហាយូរៗទៅ អ្នកទាំងពីរប្រហែលជាមិនសូវលេងសើចនឹងគ្នានោះទេ។ ប៉ុន្តែ គូស្នេហ៍ល្អនៅតែគេងជិតគ្នាជានិច្ច។
២) ការចាប់អារម្មណ៍៖ នាពេលដំបូង ទោះបីជាអ្នកនិងដៃគូរបស់អ្នកមិនមានចាប់អារម្មណ៍ដូចគ្នាក៏ដោយ តែប្រសិនជាអ្នកទាំងពីរយល់ពីសារៈសំខាន់ដែលអ្នកទាំងពីរគួរតែមានចំណង់ចំណូលចិត្តរួម អ្នកទាំងពីរអាចបណ្ដុះបាន។
៣) ជឿជាក់ និង អភ័យទោស៖ ការជឿជាក់គឺជាចំណុចដ៏ចាំបាច់បំផុតនៅទំនាក់ទំនងស្នេហា។ ជាធម្មតាទេ ពេលខ្លះអ្នកទាំងពីរអាចមានការជំទាស់នឹងគ្នា។ ដូច្នេះការចេះអភ័យទោសឲ្យគ្នាក៏ជាចំណុចមួយដែលអ្នកទាំងពីរគួរតែមាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.higherperspectives.com