អ្នក​ស្ទើរ​នឹង​មិន​ជឿ​ពេល​ដឹង​ថា នៅ​លើ​យន្តហោះ​ក៏​មាន​រឿង​គួរ​ឲ្យ​ខ្ពើម​រអើម​ទាំង​នេះ​ដែរ​



ទិញ​សំបុត្រ​យន្តហោះ ចាំ​ថ្ងៃ​ហោះ​ហើរ ដើរ​ចូល​ទៅ​​ឆែក​ឆេរ ចាំ​នៅ​​កន្លែង​រង់ចាំ ហើយ​ឡើង​ទៅ​លើ​យន្តហោះ សុទ្ធ​តែ​ជា​រឿង​ធម្មតា​ដែល​អ្នក​ត្រូវ​ធ្វើ​​មុន​ហោះហើរ ។ តែ​អ្នក​មិន​ដឹង​ឡើយ ថា​មាន​រឿង​គួរ​ឲ្យ​ខ្ពើម​រអើម​ជា​ច្រើន​ ដែល​កើត​មាន​ ហើយ​មាន​​តែ​អ្នក​បម្រើ​ការ​​យន្តហោះ​ទេ ទើប​ដឹង​ថា​វា​ជា​អ្វី​​។ តើ​មាន​រឿង​អ្វី​ខ្លះ​ទៅ?

១) ​ មេរោគ​ជាច្រើន​នៅ​ក្នុង​យន្តហោះ ៖ ​នារី អាកាសចរណ៍​ម្នាក់​ បាន​បង្ហាញ​ថា​ នាង​បាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ បត់​ជើង​ធំ​​ក្រៅ​បន្ទប់ទឹក បន្ទាប់​មក​​គាត់​ក៏​បាន​ជាន់​វា​ហើយ​ដើរ​​ពាស​ពេញ​ទីធ្លា​យន្តហោះ​នោះ​តែ​ម្ដង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ដំណើរ​ខ្លះ​មាន​របួស​ខ្ទុះ​ឈាម​ ហើយ​ពួក​គេ​ជូត​សម្អាត​វា​លើ​យន្តហោះ​តែ​ម្ដង អ្នក​ខ្លះ​វិញ​ឈាម​ច្រមុះ​ហើយ​ថែ​ទាំង​ដូរ​ខោ​ទឹក​នោម​កូន​ក្មេង​នៅ​ទី​នោះ​ទៀត។

២) អារម្មណ៍​ភាំង​ហើយ​​ច្របូកច្របល់​៖ អ្នក​មិន​ដឹង​ឡើយ​ថា​ បុរស​ម្នាក់​បាន​លា​ឈប់​ពី​ការងារ​ជា​អ្នក​បើកបរ​យន្តហោះ ដោយ​សារ​តែ​គេ​បាន​ភ្លេច​ភ្លាំង​មិន​ដឹង​ថា​ខ្លួន​ធ្វើ​អ្វី​ខ្លះ​ពេល​នៅ​លើ​យន្តហោះ។ នេះ​បង្ហាញ​ថា​ ការ​ហោះហើរ​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​ និង​ការ​ចងចាំ​អ្នក​ដែរ។

៣) កម្អួត​អ្នក​ដទៃ​៖ អ្នក​គួរ​តែ​ប្រយ័ត្ន​ប្រយែង ព្រោះ​ថា​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដែល​ពុល​ភាគ​ច្រើន​ពួក​គេ​តែង​តែ​ក្អួត ពេល​ខ្លះ​រក​ថង់​មិន​ទាន់​រួច​ក៏​ក្អួត​នៅ​កន្លែង​អង្គុយ​នោះ​តែ​ម្ដង​ទៅ​។ ​មុន​ពេល​អ្នក​អង្គុយ​អ្នក​ប្រហែល​មើល​មិន​ឃើញ​ក្អួត​ទេ ព្រោះ​គេ​បាន​សម្អាត​រួច​រាល់​ហើយ​ តែ​យូរ​ៗ ទៅ​អ្នក​នឹង​ទទួល​​បាន​ក្លិន​កម្អួត​នោះ​តែ​ម្ដង ព្រោះ​ក្លិន​វា​មិន​ងាយ​នឹង​បាត់​ភ្លាម​ទេ ៕  

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖news.com.au

X
5s