​ឆ្លង​ឆ្នាំ​​លោក​តា​សាន់តាក្លូស​​បាញ់​ប្រហារ​នៅ​ ​Istanbul ទួរគី​ ស្លាប់​ ៣៥​នាក់​​



​អ្នក​វាយ​ប្រហារ​ដែល​ស្លៀក​សំលៀកបំពាក់​​​ជា​សាន់តាក្លូស​បាន​បើក​ការ​បាញ់​ប្រហារ​​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​នៅ​ទីក្រុង​ Istanbul ​​បន្ទាប់​ពី​ឆ្លង​ឆ្នាំ​សកល​នា​ពេល​កណ្ដាល​អធ្រាត្រ​យប់​មិញ​​ដែល​​មាន​អ្នក​ស្លាប់​​ ៣៥​នាក់​ និង​មាន​អ្នក​របួស​ជា​ច្រើន​នាក់។ ​អភិបាល​ក្រុង​ Istanbul ​បាន​ថ្លែង​ថា​ ​នេះ​ជា​ការ​វាយ​ប្រហារ​​បែប​ភេរវកម្ម​​ កើត​ឡើង​នា​ម៉ោង ១;១៣​ព្រឹក​នៅ​ក្នុង​ក្លឹប​​ Reina ​ជា​ទី​ដែល​មាន​មនុស្ស​ជាង​ ៦០០​នាក់​ប្រារឰ​​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ទីនោះ។ ​លោក​ Sahin ​​អភិបាល​ក្រុង​ខាង​លើ​បាន​ថ្លែង​ថា​ ៖«មាន​អ្នក​វាយ​ប្រហារ​ម្នាក់​បាន​បាញ់​សម្លាប់​ប៉ូលិស​នៅ​ខាង​ក្រៅ​ និង​បន្ទាប់​បាញ់​អ្នក​កម្សាន្ត​ម្នាក់។ នៅ​ខាង​ក្នុង​ អ្នក​វាយ​ប្រហារ​បាន​បាញ់​រះ​យ៉ាង​សាហាវ​ឃោឃៅ​ គ្មាន​មេត្តា​មក​លើ​​ហ្វូង​មនុស្ស​ដែល​កំពុង​រីករាយ​​​ឆ្លង​ឆ្នាំ​សកល»។ ​
X
5s