​ចុម! ​ISIS ​មាន​ផែនការ​វាយ​ប្រហារ​អាវុធ​គីមី​លើ​អង់គ្លេស​​



រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​អង់គ្លេស​​លោក Ben Wallace ​បាន​ព្រមាន​ថា​ ISIS មាន​ផែនការ​​វាយ​ប្រហារ​អាវុធ​គីមី​មក​លើ​​ចក្រភព​អង់គ្លេស។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ Business Insider។ ​នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ The Sunday Times, លោក​ Wallace ថ្លែង​ថា​ ​ក្រុម​ភេរវករ​​ចង់​ផលិត​អាវុធ​គីមី​​​​នៅ​ប្រទេស​ស៊ីរី​ ហើយ​នាំ​យក​អាវុធ​នេះ​ទៅ​អឺរ៉ុប។ ​លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​​ទីតាំង​ដែល​រក​ឃើញ​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​​នៅ​ម៉ារ៉ុក​ ជា​ទី​ដែល​រក​ឃើញ​​អាវុធ​គីមី​ដែល​អាច​សម្លាប់​មនុស្ស​បាន​ច្រើន​នាក់។ ​ លោក​បាន​ថ្លែង​ដូច្នេះ​ថា​​ ៖ «អាជ្ញាធរ​ម៉ារ៉ុក​បាន​កម្ទេច​ទីតាំង​មួ​កន្លែង​ដែល​រក​ឃើញ​​មាន​ផ្ទុក​សារធាតុ​គីមី​​ និង​សារធាតុ​ជីវសាស្ត្រ​មាន​ជាតិ​ពុល​​ និង​មាន​ជី​គីមី​មួយ​គំនរ​ធំ។ សារធាតុ​គីមី​នោះ​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​​គ្រឿង​ផ្ទុះ​ដោយ​ដៃ»៕​​​​
X
5s