រឿង ៦យ៉ាងដែល «បុគ្គលមិនជោគជ័យ» ធ្វើនៅឆ្នាំថ្មីនេះ
ឆ្នាំថ្មីគំនិតថ្មី ការផ្លាស់ប្ដូថ្មីដើម្បីភាពប្រសើរឡើងនៅក្នុងជីវិត។ ក៏ប៉ុន្តែសម្រាប់មនុស្សមិនជោគជ័យ គឺនៅតែបង្កើតកំហុសដដែល ពោលគឺមិនគិតពីចំណុចដែលធ្វើឱ្យប្រសើរឡើងនោះទេ។ ខាងក្រោមនេះជាបញ្ហា៖
១) ពួកគេមិនឆ្លុះបញ្ចាំងពីសមិទ្ធផលដែលសម្រេចបាននោះទេ៖ ក្រុមហ៊ុនភាគច្រើនមិនថានៅស្រុកគេ ឬនៅស្រុកយើងនោះ គឺមានការធ្វើរង្វាយតម្លៃការបំពេញការងាររបស់បុគ្គលិកនៅចុងឆ្នាំ ឬដើមឆ្នាំ។ ទោះបីជាអ្នកគ្មានអ្នកណាវាយតម្លៃការងារអ្នកក៏ដោយ តែអ្នកគួរចំណាយពេលគិតឡើងវិញនូវរាល់សមិទ្ធផលរបស់អ្នកកាលពីឆ្នាំចាស់។
២) ពួកគេភ្លេចកំណត់គោលដៅ៖ វាពិតជាចាំបាច់ដើម្បីគិតពីគោលដៅវែងឆ្ងាយ និងគោលដៅក្នុងរយៈពេលខ្លីអំឡុងពេលចូលឆ្នាំថ្មីនេះ។ អ្នកមិនបានកំណត់ខ្លួនឯងដើម្បីភាពជោគជ័យនោះទេ ប្រសិនបើអ្នកមិនបានកំណត់ផ្លូវដែលត្រូវដើរសម្រាប់ពេលអនាគតនោះទេ។
៣) ពួកគេគ្រប់គ្រងពេលវេលាមិនបានល្អ៖ បុគ្គលមិនជោគជ័យតែងតែទុកការងារចោល ហើយជួនកាលដោយសារតែភាពបន្ទាន់ ពួកគេត្រូវធ្វើការនៅថ្ងៃឈប់សម្រាកក៏មាន។ ដូច្នេះអ្នកត្រូវកំណត់ពេលវេលាបំពេញការងារឱ្យបានត្រឹមត្រូវ ហើយត្រូវច្បាស់ថា អ្នកបានប្រើពេលវេលាទំនេរបស់អ្នកដើម្បីរីករាយមិនមែនធ្វើការនោះទេ ព្រោះអ្នកត្រូវសម្រាកខ្លះដើម្បីភាពជោគជ័យ។
៤) ពួកគេបរាជ័យក្នុងការផ្ដាច់ចេញពីការទំនាក់ទំនងក្នុងរយៈពេលខ្លី៖ នៅពេលដែលអ្នកសម្រាក ប្រសិនបើអ្នកចៀសវាមិនមើលអីម៉ែល ឬសារទូរស័ព្ទបានចៀសទៅ ព្រោះពេលខ្លះអ្នកត្រូវរកពេលដ៏ល្អសម្រាប់ខ្លួនឯង។
៥) ពួកគេមិនអើពើរនឹងបណ្ដាញទំនាក់ទំនងរបស់ពួកគេ៖ មិនថាយើងនិយាយពីសេចក្ដីស្នេហា ឬការងារអាជីពនោះទេ វាសំខាន់ក្នុងការរក្សាទំនាក់ទំនងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ បុគ្គលបរាជ័យ គឺមិនអាចធ្វើបានទេលើចំណុចនេះ។ ពេលវេលានៃការឈប់សម្រាក គឺសំខាន់ណាស់ អ្នកអាចផ្ញើសារសួរសុខទុក្ខ ឬជូនពរមិត្តភ័ក្ដិរបស់យើង។
៦) ពួកគេមិនចេះថ្លែងអំណរគុណ៖ នៅពេលដែលនិយាយពីជោគជ័យ និងសុភមង្គល ការសម្ដែងនូវការដឹងគុណ គឺជាកត្តាសំខាន់មួយ។ បុគ្គលជោគជ័យមិនដែលបំភ្លេចមនុស្សដែលជួយពួកគេឱ្យសម្រេចបានជោគជ័យនោះទេ៕