ចង់​បាន​រូបថត​មង្គលការ​​ស្អាតៗ​ជា​អនុស្សាវរីយ​ភ្លេច​មិន​បាន​មែន​ទេ?​ គំនិត​ទាំង​នេះ​នឹង​ល្អ​សម្រាប់​អ្នក​



ថ្ងៃ​មង្គលការ​គឺ​ពិត​ជា​ពិសេស​ខ្លាំង​បំផុត​ក្នុង​មួយ​ឆាក​ជីវិត ហើយ​អ្នក​ទាំង​២​គឺ​ជា​មនុស្ស​រីករាយ​ជាង​គេ​បំផុត​ក្នុង​លោក នា​ថ្ងៃ​នោះ។ អ្នក​ប្រហែល​ជា​មិន​ចង់​ឲ្យ​ពេល​ដើរ​លឿន​ឡើយ តែ​អ្នក​មិន​អាច​ឃាត់​វា​ឲ្យ​ឈប់​បាន​ទេ ។ មាន​តែ​ការ​ថត​រូប​ប៉ុណ្ណោះ ដែល​ជា​អនុស្សាវរីយ ឲ្យ​អ្នក​សប្បាយ​ចិត្ត​ហើយ​នឹក​ឃើញ​ ដល់​ថ្ងៃ​រៀប​ការ​នោះ​ម្ដង​ទៀត។ ដូច​នេះ​តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​រូប​ថត​អនុស្សាវរីយ​ស្អាត​ៗ​ និង​ភ្លេច​មិន​បាន​?

១) រូបថត​ដែល​សប្បាយ​ៗ​ជុំ​គ្នា ជាមួយ​បងប្អូន​នឹង​មិត្ត​៖ អ្នក​គួរ​តែ​បង្ហាញ​សកម្មភាព​សប្បាយ​ៗ ​ធ្វើ​មុខមាត់​គួរ​ឲ្យ​ចង់​សើច​ជាមួយ​មិត្ត​និង​បងប្អូន​ឲ្យ​បាន​ច្រើន​ ដើម្បី​បង្កើន​បរិយាកាស​ឲ្យ​កាន់​តែ​រីករាយ​ខ្លាំង ហើយ​ការ ចងចាំ​និង​ថិតថេរ​ជាប់​​រៀង​រហូត​។ ​

២) រើស​ជាង​ថតរូប​ឲ្យ​ត្រូវ​៖ រូបថត​មង្គលការ​ អាច​ទុក​​មើល​មួយ​ជីវិត​ឬ​លើស​ពី​ជីវិត​អ្នក​ទៀត​។ អ្នក​អាច​ទុក​ឲ្យ​ចៅ​ៗ ឬ​ចៅ​ទួត​របស់​អ្នក​មើល​ទៀត​ក៏​ថា​បាន​។ ដូច​នេះ​រូបថត​ពិត​ជា​សំខាន់​ណាស់ ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ​ខ្លាំង អ្នក​គួរ​តែ​មើល​ឲ្យ​បាន​ដិតដល់​ថា​តើ​ជាង​ថត​រូប​មួយ​ណា​ស័ក្ដិសម​សម្រាប់​មង្គលការ​អ្នក​។

៣) កូនក្រមុំ​និង​កូន​កំលោះ​ត្រូវ​ស្រស់​ស្អាត​ទាំង​២​នាក់​៖ ថ្ងៃ​នេះ​សូម​​ឲ្យ​អ្នក​ទាំង​២​ត្រូវ​​តែ​ស្អាត​គ្រប់​ពេល មិន​ថា​ពេល​ថតរូប​ឬ​ពេល​ណា​ទេ។

៤) ម៉ូត​សក់​ត្រូវ​តែ​ស័ក្ដិសម​ឥត​ខ្ចោះ​៖ ពេល​ខ្លះ​អ្នក​ស្អាត​ទាំង​អស់​ហើយ តែ​ម៉ូត​សក់​របស់​អ្នក​មិន​ស្អាត ហើយ​​វា​នឹង​ទាញ​សម្រស់​អ្នក​ឲ្យ​ធ្លាក់​ចុះ ឬ​ក៏​មើល​ទៅ​ចាស់​តែ​ម្ដង​។ ដូចនេះ​អ្នក​ត្រូវ​​ជ្រើសរើស​ឲ្យ​ហើយ​ថា​ម៉ូត​ណា​ស័ក្ដិសម​នឹង​អ្នក​។

៥) ​គួរ​លួច​ថត​ដោយ​មិន​ដឹង​ខ្លួន​៖ ពេល​ខ្លះ​ការ​ថត​ដោយ​មិន​ដឹង​ខ្លួន​វា​បង្ហាញ​ពី​អារម្មណ៍​ពិត​ដែល​អ្នក​មាន​ចំពោះ​គ្នា​ ហើយ​រូប​នោះ​ក៏​វា​ស្អាត​លើស​ពី​ការ​រំពឹង​ទុក​ដែរ។ ស្នាម​ញញឹម​កើត​មាន​ដោយ​ឯកឯង​គឺ​វា​មាន​ន័យ​ហើយ​ស្អាត​ជាង​ស្នាម​ញញឹម​ដែល​ប្រឹង​ធ្វើ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s