​ប៉ូល​ខាង​​ជើង កំពុង​ផ្លាស់ប្ដូ​កម្រិត​ធ្ងន់ធ្ងរ​បំផុត​បង្កក្ដី​បារម្ភ​ដល់​ពិភពលោក​​



សីតុណ្ហភាព​នៅ​ប៉ូល​ខាង​ជើង​ (North Pole) បាន​កើន​ឡើង​លើស​កម្រិត​កក​ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី «ការ​ផ្លាស់ប្ដូរ​ដ៏​លឿន​ និង​ធ្ងន់​​ធ្ងរ​បំផុត​» ដែល​កំពុង​បង្ក​ក្ដី​បារម្ភ​ដល់​ពិភពលោក​ទាំង​មូល។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ The Independent ​របស់​អង់គ្លេស។ ​​ទូរទស្សន៍​​ផ្នែក​​អាកាសធាតុ​របស់​​សហរដ្ឋ​អាមេរិក​ បាន​​រាយការណ៍​ថា តំបន់​មួយ​ចំនួន​នៅ​ក្បែរ​ប៉ូល​ខាង​​ជើង​ មាន​សីតុណ្ហភាព​ចន្លោះ​ពី​ ០ ដល់​ ១,២​ អង្សាសេ​​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ ខណៈ​ដែល​ផ្នែក​ជា​ច្រើន​នៃ​ភាគ​​កណ្ដាល​ប្រទេស​រុស្ស៊ី​​សីតុណ្ហភាព​​បាន​កើន​ឡើង​​ដល់​ -៤០​អង្សាសេ។ ​​ ​​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​របស់​អាមេរិក​​បាន​​លើក​ឡើង​ថា​ ​​ការ​ប្រែ​ប្រួល​អាកាសធាតុ​​ជា​លទ្ធផល​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស​​នៃ​ខ្យល់​ស្ថិត​នៅ​ក្នុង​រយៈ​កម្ពស់​ខ្ពស់​ ដែល​បក់​បោក​នៅ​ជុំវិញ​​ពិភពលោក​ ហើយ​មាន​ឥទ្ធិពល​​​យ៉ាង​ខ្លាំង​ដល់​​អាកាសធាតុ។ លទ្ធផល​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​នេះ​ គឺ​នឹង​ធ្វើ​​ឱ្យ​កម្រិត​ទឹក​សមុទ្រ​ប្រែ​ប្រួល​ខ្លាំង​​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​មាត់​សមុទ្រ​​ភាគ​ច្រើន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​ ដោយ៖ វេហា
X
5s