ហេតុផល ៣យ៉ាងនាំឲ្យអ្នកមិនអាចសម្រេចគោលបំណងណាមួយបាន
អ្នកប្រហែលជាបានតាំងចិត្តថា នឹងធ្វើលំហាត់ប្រាណឲ្យបានច្រើនជាងនេះ ផឹកទឹកឲ្យបានច្រើន ដើរលេងឲ្យបានច្រើន។ល។ តាមការស្រាវជ្រាវបានរកឃើញថា មនុស្សពាក់កណ្ដាលបរាជ័យក្នុងការសម្រេចគោលដៅឆ្នាំថ្មីរបស់ពួកគេ។ ខាងក្រោមនេះជាហេតុផល៖
១) គ្មានន័យ
ដើម្បីសម្រេចក្តីបំណងណាមួយបាន អ្នកត្រូវមានការជឿជាក់ ចំពោះអ្វីដែលអ្នកមាន ហើយយល់ថា វាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អ្នក។ ប៉ុន្តែបើអ្នកគិតថា អ្វីៗគឺគ្មានន័យសម្រាប់ខ្លួនឯងហើយ នោះអ្នកគ្មានថ្ងៃអាចសម្រេចអ្វីបាននោះឡើយ។
២) មិនច្បាស់លាស់
ការចង់សប្បាយចិត្តជាងមុន ការចង់មានជាងមុនឬការចង់ស្គមជាងមុនសុទ្ធតែមិនច្បាស់លាស់។ ប្រសិនជាអ្នកដឹងវាកាន់តែច្បាស់ អ្នកកាន់តែអាចសម្រេចវាបាន។ ម៉្យាងវិញទៀត អ្នកអាចតាមដាននិងកត់សម្គាល់សកម្មភាពរបស់អ្នកផងដែរ។
៣) ចង់ធ្វើតែម្នាក់ឯង
ការផ្លាស់ប្តូរមិនមែនជារឿងងាយស្រួលនោះទេ។ ការចង់សម្រេចគោលបំណងធំរឹងតែពិបាក។ ដូច្នេះហើយ អ្នកគួររាប់អានមនុស្សដែលជឿជាក់លើអ្នកនិងសមត្ថភាពអ្នក។ ប៉ុន្តែអ្នកគិតថា ចង់សម្រេចវាតែម្នាក់ឯងនោះ គឺវាជារឿងមិនងាយស្រួលនោះទេ៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.success.com