ប្រើតិកនិកទាំងនេះ ដើម្បីកែទម្លាប់កម្ជិលរបស់អ្នកចេញចាប់ពីពេលនេះ
អារម្មណ៍ខ្ជិលច្រអូសតែងតែកើតមានចំពោះមនុស្សម្នាក់ៗនោះ តែអ្នកត្រូវដឹងថាការងារគឺជាការងារ ហើយអ្នកមិនអាចគេចវេះបានទេ។ តើមានវិធីអ្វីខ្លះ ដើម្បីឲ្យអ្នកកុំពន្យារការងារដោយសារការខ្ជិលច្រអូសនោះ?
១) គួរឲ្យរង្វាន់ខ្លួនឯងមុនពេលធ្វើការ៖ ការឲ្យរង្វាន់នេះប្រៀបបាននឹងការជំរុញទឹកចិត្តឲ្យអ្នក ធ្វើអ្វីមួយ ហើយអ្នកនឹងធ្វើវាបានទោះបីអ្នកខ្ជិលកម្រិតណាក៏ដោយ។
២) រៀបចំកន្លែងធ្វើការឲ្យមានរបៀប៖ ត្រូវប្រាកដថាកន្លែងធ្វើការអ្នកគឺមានរបៀបរៀបរយមុននឹងចាប់ផ្ដើមធ្វើការ។ កន្លែងមិនរៀបរយ វាកាន់តែធ្វើឲ្យអារម្មណ៍អ្នកស្មុគស្មាញនឹងមិនចង់ធ្វើការងារតែទៅទៀតសោះតែម្ដង។
៣) ស្ដាប់តន្ត្រី៖ អ្នកគួររៀនធ្វើឲ្យអារម្មណ៍កុំតានតឹងខ្លាំងពេក ទោះបីអ្នកខ្ជិលមែនតែអ្នកត្រូវគិតថា ការងារគឺចិញ្ចឹមក្រពះអ្នក។ បើអ្នកមិនធ្វើ តើអ្នកអាចរកប្រាកចំណូលបានមកពីណា?
៤) គ្រាន់តែធ្វើវាទៅ៖ ដូចពាក្យស្លោករបស់ ក្រុមហ៊ុនNike «គ្រាន់តែធ្វើទៅ Just do it » អ្នកនឹងអស់អារម្មណ៍ខ្ជិលហើយ។ អ្នកគ្រាន់តែធ្វើអ្វីដែលអ្នកធ្វើទៅ ហើយមិនបាច់ខ្វល់ពីអារម្មណ៍តានតឹងឬខ្ជិលទាំងនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com