​គេហទំព័រ​BizKhmer​រៀប​ចំ​កម្មវិធី​“Meet & Greet” ​​ជួប​ជុំ​ជា​​មួយ​​អ្នក​គាំទ្រ​​



ដោយ​សង្កេត​ឃើញ​មាន​ការ​គាំទ្រ​ច្រើន​​មក​លើ​គេហទំព័រ​​ BizKhmer ​​ក្រុម​ការងារ​របស់​យើង​បាន​បង្កើត​កម្មវិធី​មួយ​គឺ​ “Meet & Greet” ​ដែល​ជា​កម្មវិធី​ជួប​ជុំ​ជា​​មួយ​​ប្រិយមិត្ត​​អ្នក​អាន​ ​ដើម្បី​ស្វែង​យល់​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​កាន់​តែ​ច្បាស់​​ ក្នុង​ហេតុផល​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ទូលំទូលាយ​។ ​ ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ​ដែរ​ ​ក្រុម​ការងារ​របស់​​ BizKhmer ​អាច​ផ្ដល់​ប្រឹក្សា​យោបល់​ និង​ពិភាក្សា​​អំពី​ប្រធាន​បទ​​​ ជីវិត​ ​​ស្នេហា​​ ការងារ​ ការ​សិក្សា​ ​និង​អាជីវកម្ម​។ ​​ក្រុម​ការងារ​របស់​​យើង​មាន​អ្នក​ជំនាញ​ដែល​ទទួល​បទ​ពិសោធន៍​​ទាំង​​ជីវិត​ ​​​​និង​ការ​សិក្សា​​ ​ហើយ​សុទ្ធ​តែ​ឆ្លង​កាត់​​​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ឆ្នាំ​ដែល​អាច​ជួយ​ផ្ដល់​ជា​យោបល់​ ក៏​ដូច​ជា​គំនិត​ដល់​អ្នក​គាំទ្រ​ BizKhmer ​ឱ្យ​រីក​ចម្រើន​ និង​ប្រសើរ​ឡើង​ទាំង​អស់​គ្នា។ ​បន្ថែម​ពី​លើ​នោះ​ ក្រុម​ការងារ​ ​BizKhmer ​នឹង​ចែក​​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​អំពី​ទ្រឹស្ដី​អាជីវកម្ម​ ជំនាញ​លើ​ការ​គ្រប់គ្រង​ និង​ជំនាញ​អភិវឌ្ឍន៍​​ខ្លួន (Self Development) ដើម្បី​​​អភិវឌ្ឍន៍​​អាជីព​ ក៏​ដូច​ជា​អាជីវកម្ម​​ឱ្យ​រីក​ចម្រើន​ ​និង​ប្រសើរ​ឡើង​ទៅ​មុខ។ ​ក្នុង​ការ​ជួប​ជុំ​នេះ​ទៀត​សោត​ គឺ​ធ្វើ​ឡើង​​​ប្រមាណ​តែ ​១០​នាក់​តែ​ប៉ុណ្ណោះ​ ដោយក្នុងនោះក៏មានការថតរូបទុកជាទុកជា​អនុស្សាវរីយ​​​ផង​ដែរ។ ចំពោះកន្លែង​ជួបជុំ​គ្នា​នឹង​ជម្រាប​ជូន​នា​ពេល​ក្រោយ។ សូម​ផ្ញើ​ឈ្មោះ​ លេខទូរសព្ទ និង​គណនេយ្យ​ Facebook ​របស់​លោក​អ្នក​ មក​កាន់​អាសយដ្ឋាន​អេឡិចត្រូនិក​ [email protected] ឬ​ទាក់ទង​មក​លេខ​ 085 340 044៕
X
5s