​ចំណុច​សំខាន់ៗ​​បញ្ជាក់​ថា​ ​​​ភាព​ស្ងៀមស្ងាត់​អាច​ដោះស្រាយ​បញ្ហា​បាន ​​ជាង​ការ​ដំឡើង​សំឡេង​



តើ​អ្នក​តែង​តែ​ស្ងាត់​ ក្នុង​ពេល​មានជម្លោះតឹង​សរសៃ​ក​ដាក់​គ្នា​ដែរ​ឬ​ទេ? បើ​អ្នក​តែង​តែ​ស្ងាត់​អ្នក​ជា​មនុស្ស​មិន​ចូលចិត្ត​និយាយ​ច្រើន​ពេល​មាន​បញ្ហា​ហើយ។ មនុស្ស​បែប​នេះ​គឺ​ជា​មនុស្ស​ឆ្លាត​ ហើយ​ចេះ​ប្រើ​ប្រាស់​ភាព​ស្ងប់ស្ងាត់​លុប​បំបាត់​បញ្ហា​។

១) ពេល​អ្នក​កំពុង​​ឈ្លោះ​គ្នា អ្នក​ត្រូវ​​ចេះ​សួរ​គេ​ថា​តើ​ហេតុ​អ្វី​ឈ្លោះ​គ្នា បន្ទាប់​មក​ស្ងាត់ រួច​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​​មក​។

២) ពេល​អ្នក​ឈ្លោះ​គ្នា វា​ល្អ​ណាស់​បើ​សិន​ជា​អ្នក​ចេះ​ស្ងាត់​មួយ​ពេល​នោះ ព្រោះ​ថា​គេ​នឹង​មាន​ពាក្យ​សូមទោស​ទៅ​កាន់​អ្នក​ បើ​សិន​អ្នក​បើក​ពេល​ឲ្យ​គេ​។

៣) នៅ​ស្ងៀម​ដើម្បី​ឲ្យ​អ្នក​មើល​ទៅ​កាន់​តែ​ល្អ ហើយ​ពេល​កុហក​អ្នក​ដទៃ ពួក​គេ​ក៏​ជឿ​អ្នក​ដែរ ព្រោះ​ថា​​មនុស្ស​ដែល​នៅ​ស្ងៀម ជា​មនុស្ស​ទៀង​ត្រង់​ មិន​ខ្លាច​អ្នក​ដទៃ ហើយ​មិន​ចេះ​កុហក។

៤) អ្នក​នៅ​ស្ងៀម ដើម្បី​ប្រើ​ពេលវេលា​គិត​ឲ្យ​បាន​ជាក់​ច្បាស់ ហើយ​រាល់​អ្វី​ដែល​អ្នក​គិត​នឹង​មិន​​ងាយ​ខុស​ឡើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s