ពាក្យពេចន៍ដ៏មានន័យទាំងនេះ នឹងបង្រៀនអ្នកឲ្យផ្លាស់ប្ដូរខ្លួនឯងទៅរកផ្លូវល្អ
នរណាៗក៏ត្រូវតែផ្លាស់ប្ដូរខ្លួនឯងដែរ តែការផ្លាស់ប្ដូរនេះមិនមែនងាកទៅរកផ្លូវអាក្រក់ទេ។ នៅពេលអ្នកផ្លាស់ប្ដូរខ្លួនឯង អ្នកនឹងបានឃើញជីវិតខ្លួនឯងក្នុងផ្លូវមួយថ្មី។ ខាងក្រោមនេះគឺជាពាក្យពេចន៍ខ្លះ ដើម្បីសិក្សាហើយ ផ្លាស់ប្ដូរខ្លួនឯងផង៖
១) អ្នកគ្មានសំណាងអាចឈ្នះ១០០ភាគរយតែម្ដង ប្រសិនបើអ្នកមិនសាកធ្វើវា។
២) ប្រសិនបើអ្នករត់ អ្នកអាចមានឱកាសឈ្នះ តែបើអ្នកមិនរត់ទេ អ្នកចាញ់រួចទៅហើយ។
៣) បើអ្នកមិនផ្លាស់ប្ដូរអ្វីទេនោះ អ្នកគ្មានអ្វីដែលប្ដូរឡើយ។
៤) ស្នេហាអាចផ្លាស់ប្ដូរមនុស្សម្នាក់បាន ប្រៀបដូចនឹងឪពុកម្ដាយអាចផ្លាស់ប្ដូរកូនដែរ។
៥) បើអ្នកចង់ឲ្យខ្លួនប្រសើរ អ្នកត្រូវតែប្ដូរ តែបើអ្នកចង់ឲ្យល្អឥតខ្ចោះអ្នកត្រូវប្ដូរឲ្យញឹក ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org