ប្រទេស ១០ដែលអាក្រក់បំផុត និងល្អបំផុតសម្រាប់អាជីវកម្មនៅឆ្នាំ២០១៧
កាលពីពេលថ្មីៗនេះ Forbes បានចេញរបាយការណ៍ស្ដីពីបរិយាកាសអាជីវកម្មនៅក្នុងបណ្ដាប្រទេសផ្សេងៗ ហើយនៅក្នុងរបាយការណ៍នេះដែរ BizKhmer សូមបង្ហាញប្រទេសចំនួន ១០ដែលមានបរិយាកាសអាជីវកម្មអាក្រក់បំផុត និងប្រទេស ១០ផ្សេងទៀតដែលមានបរិយាកាសអាជីវកម្មល្អបំផុតក្នុងលោក។
ប្រទេសដែលអាក្រក់បំផុតសម្រាប់ធ្វើអាជីវកម្ម៖
១) សាធារណៈរដ្ឋឆាត៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៩មានផលិតផលក្នុងស្រុកសរុប ១៤ពាន់លានដុល្លារ
២) ហ្សំប៊ី៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៨មានផលិតផលក្នុងស្រុកសរុប ៨៥១លានដុល្លារ
៣) ហៃទី៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៧ មានផលិតផលក្នុងស្រុកសរុប ៨,៧ ពាន់លានដុល្លារ
៤) យេម៉ែន៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៦ មានផលិតផលក្នុងស្រុកសរុប ៣៦ពាន់លានដុល្លារ
៥) វេណេស៊ុយអេឡា៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៥ មានផលិតផលក្នុងស្រុកសរុប ៣៧១ពាន់លានដុល្លារ
៦) ឡាវ៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៤មានផលិតផលក្នុងស្រុកសរុប ១២ពាន់លានដុល្លារ
៧) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣៣ មានផលិតផលក្នុងស្រុកសរុប ៣៥ពាន់លានដុល្លារ
៨) ហ្ស៊ីមប៉ាវ៉េ៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣២ មានផលិតផលក្នុងស្រុកសរុប ១៤ពាន់លានដុល្លារ
៩) អាល់ហ្ស៊េរីយ៉ា៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣១ មានផលិតផលក្នុងស្រុកសរុប ១៦៧ពាន់លានដុល្លារ
១០) អេច្យូពី៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១៣០មានផលិតផលក្នុងស្រុកសរុប ៦២ពាន់លានដុល្លារ
ប្រទេសដែលល្អបំផុតសម្រាប់ធ្វើអាជីវកម្ម៖
១) ស៊ុយអ៊ែត៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១ មានផលិតផលក្នុងស្រុកសរុប ៤៩៣ពាន់លានដុល្លារ
២) ណូវែលហ្ស៊េឡង់ដ៍៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ២ មានផលិតផលក្នុងស្រុកសរុប ១៧៤ពាន់លានដុល្លារ
៣) ហុងកុង៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៣ មានផលិតផលក្នុងស្រុកសរុប ៣១០ពាន់លានដុល្លារ
៤) អៀរឡង់ដ៍៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៤មានផលិតផលក្នុងស្រុកសរុប ២៣៨ពាន់លានដុល្លារ
៥) អង់គ្លេស៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៥មានផលិតផលក្នុងស្រុកសរុប ២,៨ពាន់ពាន់លានដុល្លារ
៦) ដាណឺម៉ាក៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៦ មានផលិតផលក្នុងស្រុកសរុប ២៩៥ពាន់លានដុល្លារ
៧) ហុឡង់ដ៍៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៧មានផលិតផលក្នុងស្រុកសរុប ៧៥៣ពាន់លានដុល្លារ
៨) ហ្វាំងឡង់៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៨មានផលិតផលក្នុងស្រុកសរុប ២៣០ពាន់លានដុល្លារ
៩) ន័រវែស៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ៩មានផលិតផលក្នុងស្រុកសរុប ៣៨៨ពាន់លានដុល្លារ
១០) កាណាដា៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់ ១០មានផលិតផលក្នុងស្រុកសរុប ១,៦ពាន់ពាន់លានដុល្លារ សូមបញ្ជាក់ថា Forbes បានធ្វើចំណាត់ថ្នាក់ប្រទេសសរុប ១៣៩ ដោយវាយតម្លៃ និងដាក់ចំណាត់ថ្នាក់ដោយផ្អែកទៅលើកត្តា ១១យ៉ាងមានដូចជា សិទ្ធិកាន់កាប់អចលនទ្រព្យ គំនិតច្នៃប្រឌិត ពន្ធ បច្ចេកវិទ្យា អំពើពុករលួយ សេរីភាព ការការពារវិនិយោគិន ការដំណើរការផ្សារភាគហ៊ុន ជាដើម ។ល។