​២​​​ឆ្នាំ​ទៀត ​នឹង​មាន​វិទ្យាស្ថាន​​​ជំនាញ​ហិរញ្ញវត្ថុ និង ធនាគារ​​នៅ​កម្ពុជា​​​​​​ ចំណាយ​​អស់​៣៧​លាន​ដុល្លារ​



​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ​​​នឹង​​បញ្ចប់​​គម្រោង​សាងសង់​​អគារ​វិទ្យាស្ថាន​ផ្ទាល់​ខ្លួន​​នៅ​លើ​ផ្ទៃដី​ទំហំ​​៧,៥៧ ​ហិចតា​​នៅ​ឆ្នាំ​២០១៨​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ​ខណ្ឌ​សែនសុខ​ ​​រាជធានី​ភ្នំពេញ​។ [caption id="attachment_28896" align="aligncenter" width="600"] លោក​ អ៊ិន ​ចាន់នី​ ​​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​​ភីអិលស៊ី​(​​ស្តាំ)​​​​ ​​និង ​លោក​​ សុខ សុធារ៉ា ​អគ្គនាយក​​ក្រុមហ៊ុន​​ សាជីវកម្ម​ពិស្ណុការ​អន្តរជាតិ[/caption] ​​ថ្លែង​នៅ​ក្នុង​ពិធី​​បញ្ចុះ​បឋម​សិលា​សាងសង់​​​កាល​ពី​ព្រឹកមិញ​នេះ ​លោក​ ឆន ​ពន្លឺ​​នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​​អេស៊ីលីដា​ ​​បាន​មាន​​​ប្រសាសន៍​ថា​​ ​វិទ្យាស្ថាន​នេះ​​នឹង​ដើរតួ​​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​​​​បណ្ដុះបណ្ដាល ​និង ​លើក​​កម្ពស់​វិស័យ​អប់រំ​​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រកបដោយ​គុណភាព​​ខ្ពស់​។ [caption id="attachment_28902" align="aligncenter" width="600"] ​លោក​ ឆន ​ពន្លឺ​​នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​​អេស៊ីលីដា​[/caption] ​​គម្រោង​សាងសង់​នេះ ​ស្ថិត​ក្នុង​ទំហំ​វិនិយោគ​សរុប​ប្រមាណ​​​​​៣៧​លាន​ដុល្លារ​អាមេរិក ​ហើយ​គម្រោង​ទាំង​មូល​នេះ ​​​មាន​អគារ​សរុប​ចំនួន​៦​ ​និង​​អាច​​ទទួល​​​សិស្ស​និស្សិត​សរុប​ប្រមាណ​២ ៨៦៦​នាក់​ (ក្នុង​មួយ​វេន​)។​ ​សូម​បញ្ជាក់​ថា ​​បច្ចុប្បន្ន​នេះ ​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា​​កំពុង​បណ្ដុះបណ្ដាល​និស្សិត​សិក្សា​ជំនាញ​ផ្នែក​​ហិរញ្ញវត្ថុ ​និង ធនាគារ​ចំនួន​៤១០​នាក់​៕ ​ដោយ​៖ ​រតនា​ វិចិត្រ​
X
5s