បើចង់ក្លាយជាមនុស្សលេចធ្លោជាងគេនៅកន្លែងធ្វើការ កុំភ្លេចប្រើតិកនិកទាំងនេះ
អ្នកប្រហែលជាមិនចង់ក្លាយជាមនុស្សឯកានៅកន្លេងធ្វើការទេ មែនទេ? តើអ្នកចង់ឲ្យគេនឹកឃើញអ្នកមុនទេ ? នេះជាអ្វីដែលអ្នកគួរធ្វើតាម៖
១) គួរបង្ហាញគេថាអ្នកធ្លាប់ធ្វើការងារអ្វីខ្លះ៖ ពេលខ្លះអ្នករួមការងារ អ្នកអាចជួបបញ្ហាច្រើនដែលអ្នកអាចនឹងជួបដែរ។ ពេលនោះអ្នកគួរចេះជួយគេ ហើយប្រាប់គេទៅថាការងារទាំងនោះសុទ្ធតែអ្នកអាចធ្វើបាន ហើយគេពេញចិត្តជួយគ្រប់ពេលបើត្រូវការ។ ពេលនោះគេនឹងនឹកឃើញហើយចងចាំអ្នកជាមិនខាន។
២) ត្រូវចេះលើកតម្កើងមិត្តរួម ការងារ៖ ពេលអ្នកធ្វើអ្វីជោគជ័យមួយ អ្នកមិនគួរភ្លេចមិត្តរួម ការងារដែលនៅពីក្រោយអ្នកនោះទេ ។ អ្នកត្រូវតែចេះអរគុណ ហើយបង្ហាញគេថាមិត្តរួម ការងារបានជួយអ្នកច្រើនណាស់។
៣) បង្ហាញថាអ្នកចេះគ្រប់យ៉ាង៖ ពេលខ្លះគេនឹងនឹកឃើញអ្នក ដោយសារតែអ្នកចេះច្រើន ហើយអាចពឹងពាក់បាន។ វាក៏ជាវិធីមួយឲ្យគេចងចាំអ្នកបានយូរផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com