​ប្រទេស​ណា​មាន​ធនាគារ​​​​​ធំ​​ជាង​គេ​បំផុត​ក្នុង​​​លោក?​​



នៅ​លើ​​ពិភព​លោក​​នេះ​ មាន​ធនាគារ​ធំៗ​ជា​ច្រើន​​ ពោល​គឺ​មិន​តិច​ជាង​​១០០​​នោះ​ទេ។ ​អ្វី​ដែល​គួរ​​ឱ្យ​កត់​សម្គាល់​នា​​ពេល​នេះ​ ​​ធនាគារ​របស់​ចិន​គឺ​ស្ថិត​នៅ​លើ​​តារាង​​​ ខណៈ​ដែរ​​ធនាគារ​អាមេរិក​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ធនាគារ​កំពូល​ទាំង ​៣​នោះ​ទេ​។ ​ ​ បើ​យោង​តាម​​របាយការណ៍​ដែល​ចេញ​ដោយ​ទស្សនាវដ្ដី​ Forbes ​កាល​ពី​ត្រីមាស​ទី​១​ ដើម​ឆ្នាំ​២០១៦​ បាន​ឲ្យ​ដឹង​ថា ធនាគារ​ធំជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​នេះ​គឺ​ ​ធនាគារ​ឧស្សាហ​កម្ម​ ​និងធនាគារ​​ពា​ណិជ្ជ​​ចិន (Industrial and Commercial Bank of China) ​ដែល​មាន​ទ្រព្យ​​សកម្ម​ (Asset) ចំនួន​ ៣ ០៦២​ ពាន់​ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០១៥​។​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ធនាគារ​ពីរ​​ទៀត​របស់​ចិន គឺ​​ធនាគារ​សំណង់​ចិន (China Construction Bank) ជាប់​លេខ​ ២​ និង​ធនាគារ​កសិកម្ម​ចិន​ (Agricultural Bank of China) និង​ធនាគារ​មួយ​ទៀត​របស់​ចិន​ គឺ​ Bank of China ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៥ ​ក្នុង​លោក​ បន្ទាប់​ពី​ ​JPMorgan Chase & Co. របស់​អាមេរិក​ឈរ​នៅ​លេខ ៤។ ​​​ការ​​ផ្ដល់​ចំណាត់​ថ្នាក់​នេះ​គឺ​ធ្វើ​ឡើង​​ដោយ​ផ្អែក​ទៅ​លើ​​ទ្រព្យ​​សកម្ម​​របស់​ធនាគារ​​នីមួយៗ។ ​ធនាគារ​នៅ​ក្នុង​​ពិភព​លោក​ភាគ​ច្រើន​ទាំង​​នៅ​សហ​ភាព​អឺរ៉ុប និង​ចិន​​ដែរ​នោះ ​​​បាន​ប្រើ​ប្រព័ន្ធ​មួយ​ដែល​បាន​បង្ហាញ​ពី​បទដ្ឋាន​រាយ​ការណ៍​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​​ប្រព័ន្ធ​ IFRS ។ ដូច​គ្នា​នេះ​ដែរ​ អាមេរិក​ប្រើ​គោល​ការណ៍​គណនី​ដែល​អាច​ទទួល​យក​បាន​ជា​ទូទៅ​ ឬក៏​ប្រព័ន្ធ​ GAAP​ ទេ៕ ​ ​​ ​​
X
5s