តាម​ការ​ស្រាវជ្រាវ​៖ ​មាន​អារម្មណ៍ថាខ្លួន​ក្រ​ នឹងធ្វើ​ឲ្យ​អ្នក​ឆាប់ចាស់​​



ការ​មាន​អារម្មណ៍ថាខ្លួន​ក្រ​​ អាច​ធ្វើ​ឲ្យ​អ្នក​​ពិបាក​ចិត្ត​ឬ​កើត​ទុក្ខរហូតមានមុខចាស់ជាងវ័យ។ ​នេះ​បើ​តាម​ការ​ស្រាវជ្រាវ​មួយ​ ដែល​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​ ហើយ​ទើប​តែ​ចេញ​ផ្សាយ​លទ្ធផល​ថ្មីៗ​នេះ​។ ​​បើ​តាម​ការ​ស្រាវជ្រាវ​របស់​​​​សាកលវិទ្យាល័យ Miami​ ​​​ដែល​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៥ រហូត​ដល់​ឆ្នាំ​២០១០​ ទៅ​លើ​មនុស្ស​​ពេញវ័យ​​ចំនួន​៣០០០​ ​ហើយ​ទើប​តែ​​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៧​នេះ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​​មនុស្ស​ទាំង​ឡាយ​ណា​ដែល​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ ​​ នឹងធ្វើ​ឲ្យ​ពួកគេ​មាន​​ឆាប់​ចាស់​ជាង​វ័យ​។ ​ក្នុង​​​ការសិក្សា​នេះ ​​បាន​បញ្ជាក់​លម្អិត​ថា ទោះបី​អ្នក​មិន​ក្រ​ក៏​ដោយ តែ​ឲ្យ​តែ​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​ទ្រព្យសម្បត្តិច្រើន​ ហើយ​ខ្វះ​នេះ​ខ្វះ​នោះ​មិន​អាច​គ្រប់​តាម​ការ​ចង់​បាន​របស់​ខ្លួន​នោះ ​ក៏​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ដូច​គ្នា​។៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖ www.cnbc.com​​​​

X
5s