ម្ចាស់​ក្រុម​ហ៊ុន​ PepsiCo​ចែក​រំលែក​វិធី​សាស្ត្រ​៣​យ៉ាង​ដែល​អ្នក​អាច​ពង្រឹង​អាជីព​របស់​អ្នក​បាន​



ម្ចាស់​ក្រុម​ហ៊ុន​ដ៏​ល្បី​ល្បាញ​ក្នុង​លោក PepsiCo  អ្នក​ស្រី ​Indra Nooyi ជា​អ្នក​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការ​រីក​ចម្រើន​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ស្មើ​នឹង ​១៣០ពាន់លាន​ដុល្លារ។ ក្រៅ​ពី​ PepsiCo ​អ្នក​ស្រី​ដឹក​នាំ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​មាន​ដូច​ជា​​​ Tropicana, Quaker Oats and Sabra Hummus. ។ ខាង​ក្រោម​នេះ​ជា​គំនិត​ដែល​អ្នក​ស្រី​គិត​ថា​អាច​ជួយ​ដល់​ក្រុមហ៊ុន​របស់​អ្នក​បាន៖

១) ធ្វើ​ការងារ​ឲ្យ​ល្អ៖ អ្នក​ស្រី​បាន​លើក​ឡើង​​ថា៖​«​ប្រសិន​ជា​អ្នក​ចង់​កាន់កាប់​ក្រុមហ៊ុន​មួយ អ្នក​ត្រូវ​រៀន​ធ្វើ​អ្វី​ដែល​ធ្វើ​រាល់​ថ្ងៃ​នេះ​ឲ្យ​បាន​ល្អ»។ អ្នក​ត្រូវ​ខំប្រឹង​រហូត​ដល់​​មនុស្ស​រាល់​គ្នា​និយាយ​ថា៖​«គ្មាន​នរណា​ម្នាក់​ធ្វើ​ល្អ​ជាង​អ្នក​នោះ​ទេ»។

២) អភិវឌ្ឍន៍៖ ក្រៅ​ពី​ធ្វើ​​អ្វីដែល​អ្នក​ពូកែ​​ធ្វើ​ហើយ អ្នក​ត្រូវ​ចេះ​បំបែក​និង​កែច្នៃ​វា​បន្ថែម​ទៀត។ អ្នក​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ និង​ចេះ​​ពន្យល់​ឬ​បកស្រាយ​អ្វី​ដែល​ពិបាក​ៗ​ឲ្យ​ស្រួល​យល់។ នេះ​បង្ហាញ​ថា​ អ្នក​ចេះ​នូវ​ជំនាញ របស់​អ្ន​កបាន​ច្បាស់។

៣) ក្លាហាន៖ «ភាព​ក្លាហាន​គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មិន​មាន»។​នេះ​បើ​តាម​សម្តី​របស់​អ្នក​ស្រី។ ប្រសិន​ជា​អ្នក​ចង់​បាន​ភាព​អស្ចារ្យ អ្នក​ត្រូវ​តែ​ហ៊ាន​ដើរ​ចេញ​មក​ក្រៅ​ ជួប​មនុស្ស​នៅ​ពិភព​ក្រៅ​។ មនុស្ស​ដែល​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​ពួក​គេ​ជឿជាក់​ថា​​នឹង​ទទួល​បាន​ភាព​ជោគជ័យ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.cnbc.com​

X
5s