ពេល​សម្ភាសន៍​​គិត​ថា​ជោគជ័យ​ហើយ តែ​នៅ​តែ​មិន​ជាប់​ ​​​តើ​មក​ពី​មូលហេតុ​អ្វី​?​



មូលហេតុ​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​ភ្លេច​ពី​បំណង​នៃ​ការ​សម្ភាសន៍​តែ​ម្ដង។ ពួក​គេ​ឆ្លើយ​សំណួរ​ទាំង​នោះ​ប្រៀប​បាន​នឹង​សំណួរ​នៅ​សាលារៀន​ គឺ​គេ​គ្រាន់​​តែ​ចង់​ឆ្លើយ​ឲ្យ​ត្រូវ តែ​មិន​មែន​ឆ្លើយ​ដើម្បី​ឲ្យ​គេ​ចង់​បាន​អ្នក​មក​ធ្វើ​ជា​បុគ្គលិក​ទេ ។ ការ​សម្ភាសន៍​ការងារ​គឺ​មិន​មែន​​​ជា​ពេល​ដែល​អ្នក​មក​បង្កើន​ចំណេះ​ឬ ជំនាញ​អ្នក​ទេ តែ​អ្នក​ត្រូវ​​តែ​សួរ​គេ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​។ បើ​សិន​ជា​អ្នក​ដឹង​ពី​​កំហុស​របស់​ខ្លួន​ហើយ​ នោះ អ្នក​គួរ​តែ​កែលំអ​ឡើង ដើម្បី​ទទួល​បាន​​ការងារ ដែល​អ្នក​ចង់​បាន​។ អ្នក​ត្រូវ​ចាំ​ថា បើ​ចង់​ជាប់​ការ​​សម្ភាសន៍ ការងារ​ អ្នក​មិន​ចាប់​ខំ​ច្រើន​ទេ អ្នក​គ្រាន់​តែ​សិក្សា​ស្រាវជ្រាវ​ពី​ការងារ​នោះ​ឲ្យ​បាន​លំអិត ហើយ​សួរ​សំណួរ​គេ​ឲ្យ​បាន​ច្រើន ហើយ​ឱ្យ​មាន​ប្រយោជន៍​ ព្រោះ​វា​បង្ហាញ​ថា​អ្នក​ពិត​ជា​ ផ្ដោត​ចង់​បាន​ការងារ​នោះ​ខ្លាំង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s