ចំណុចសំខាន់ទាំងនេះហើយ ធ្វើឲ្យបុគ្គលិកមិនចង់ឈប់ពីកន្លែងធ្វើការរបស់ខ្លួន ដើម្បីធ្វើការងារកន្លែងថ្មី
ក្នុងនាមជាម្ចាស់ក្រុមហ៊ុនអ្នកត្រូវតែដឹងថា បុគ្គលិកនីមួយៗ ចង់បានអ្វី ហើយធ្វើយ៉ាងណាផ្ដល់អ្វីដែលគេចង់បាន ដើម្បីឲ្យពួកគេមកធ្វើការ គ្រប់ពេល។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) បរិយាកាសស្រស់ថ្លា៖ តើអ្នកចង់បានកន្លែងមួយដែលអ្នកអាចចំណាយពេលដើម្បីទទួលបានអារម្មណ៍ល្អមែនទេ? កន្លែងការងារដែលមានបរិយាកាសស្រស់ថ្លា នឹងនាំអ្នកឲ្យមានអារម្មណ៍មួយស្រស់ថ្លា និងល្អគ្រប់ពេលផងដែរ។
២) ធ្វើការតែក៏លាយជាមួយនឹងការកម្សាន្តដែរ ៖ មនុស្សម្នាក់ៗតែងតែចង់បានការកម្សាន្តព្រោះវានាំមកនូវស្នាមញញឹម និងអារម្មណ៍ល្អក្នុងពេលតែមួយ។ ការងារក៏វាមិនខាតណាស់ណាដែរ ដោយគ្រាន់តែលេងផងធ្វើការផងនោះ។ វានឹងមិននាំឲ្យអ្នកធុញឡើយ ព្រោះថាអ្នកមានមនុស្សនិយាយគ្នាលេង សើចគ្រប់ពេលនោះ។
៣) ការងារដែលមានការប្រកួតប្រជែង ៖ ការងារក៏ទាមទារឲ្យមានការប្រកួតប្រជែងដែរ ព្រោះបុគ្គលិកនឹងមិនធុញថប់ ធ្វើការដដែលៗ គ្រប់ពេលដែរ។ ដូចនេះពួកគេនឹងកាន់តែមានអារម្មណ៍ចង់ធ្វើ លើការងារថ្មីៗដែលពិបាក ហើយប្រកួតប្រជែងជាងមុន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org