អ្នកចូលចិត្តពណ៌ខៀវភាគច្រើនជាមនុស្សស្មោះត្រង់ ចំណែកពណ៌ទឹកក្រូចចូលចិត្តលេងសើចដូចកូនក្មេង
តើអ្នកដឹងដែរឬទេពណ៌ដែលអ្នកស្រឡាញ់អាចប្រាប់រឿងជាច្រើនអំពីអ្នក? វាមិនត្រឹមតែប្រាប់អំពីអ្នកនោះទេ ថែមទាំងប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកទៀតផង។ ខាងក្រោមនេះនឹងប្រាប់អំពីអត្តចរិតរបស់អ្នក៖
១)ក្រហម៖ ប្រសិនអ្នកជាមនុស្សចូលចិត្តពណ៌ក្រហម អ្នកជាមនុស្សដែលមានចំណង់ក្នុងការធ្វើអ្វីមួយ។ អ្នកមានទំនុកចិត្តលើខ្លួនឯងនិងអាចធ្វើការសម្រេចចិត្តក្នុងជីវិតបាន។
២) លឿង៖ ប្រសិនជាអ្នកបានពណ៌លឿង អ្នកជាមនុស្សដែលគិតបែបវិជ្ជមានចំពោះជីវិត។ គ្មានអ្វី អាចមកបំបាត់អ្នកបានទេ។ ប្រសិនជាអ្នកដួល អ្នកនឹងងើបឡើងវិញ។
៣) ពណ៌ទឹកក្រូច៖ អ្នកជាមនុស្សដែលចូលចិត្តលេងច្រើននិងមានចារិតដូចកូនក្មេង។ ប៉ុន្តែជាមនុស្សដែលមានថាមពល។
៤) បៃតង៖អ្នកជាមនុស្សបែបធម្មជាតិ ប៉ុន្តែជាមនុស្សដែលមិនសូវចូលចិត្តនិយាយច្រើននិងឆ្ងល់ច្រើនរឿងនោះទេ៕
៥) ពណ៌ស្វាយ៖ អ្នកដែលចូលចិត្តពណ៌នស្វាយ គឺជាមនុស្សដែលឆាប់រំជើបរំជួល ចេះជួយអ្នកដទៃ មានមន្តស្នេហ៍ និង ជាមនុស្សដែលពោរពេញទៅដោយសន្តិភាព។
៦) ពណ៌ខៀវ៖ ជាមនុស្សដែលស្មោះត្រង់ មានគំនិតច្រើន និង ជាមនុស្សរ៉ូមែនទិក៕
សូមបញ្ជាក់នេះ នេះគ្រាន់តែជាការចំណាំទូទៅប៉ុណ្ណោះ ដូច្នេះយើងមិនអាចវាយតម្លៃមនុស្សដោយគ្រាន់តផ្អែកលើចំណុចទាំងនេះនោះទេ៕
ប្រែសម្រួល៖អឹុង មុយយូ
ប្រភព៖ www.powerofpositivity.com