អ្នកជាប់សែចិនត្រូវដឹង! មុនចូលឆ្នាំចិនមកដល់តើគេគួរធ្វើអ្វីខ្លះ?
ជាធម្មតា មុននឹងចូលឆ្នាំចិនមកដល់ អ្នកដែលជាប់ខ្សែចិនទាំងអស់ត្រូវរៀបចំអ្វីគ្រប់យ៉ាងឲ្យបានហើយមុនមួយអាទិត្យ។ តោះ តើអ្នកគួររៀបចំអ្វីខ្លះ ឲ្យបានមុនចូលឆ្នាំមកដល់?
១) សម្អាតផ្ទះ៖ មួយអាទិត្យមុនពេលចូលឆ្នាំមកដល់ ប្រជាជនចិនតែងសម្អាតផ្ទះខ្លួនគ្រប់កន្លែងទាំងអស់ចេញ មិនថាក្រឡុកក្រលៀតណាទេ ។ ការសម្អាតផ្ទះនេះ គេហៅថា« ការបោសសម្អាតធូលីកង្វក់» ហើយវាបង្ហាញថាអ្នកកំពុងដេញឆ្នាំចាស់ និងអ្វីៗដែលអាក្រក់ ឬគ្រោះចេញទាំងអស់ ។
២) ទិញអីវ៉ាន់៖ អ្នកត្រូវការរៀបចំក្រដាសសែន នំនែក ផ្លែឈើ ផ្កា ទឹកក្រូច ភ្លើងគ្រប់ពណ៌តុបតែងលំអនានា ហើយរៀបចំវា ដើម្បីរង់ចាំថ្ងៃចូលឆ្នាំមកដល់។
៣) បិទរូបព្រះ ឬអក្សរចូលឆ្នាំ៖ គេតែងតែបិទរូបព្រះ អក្សរចូលឆ្នាំថ្មីនិងអក្សរសំណាងល្អនានា មុនចូលឆ្នាំមួយថ្ងៃ។ អ្នកមិនអាចអត់វាបានទេ ព្រោះផ្លាកទាំងនោះ គេជឿថានឹងនាំសិរីសួស្ដី សម្រាប់ពេញមួយឆ្នាំដល់អ្នកតែម្ដង។
៤)ចែកអាំងប៉ាវ ៖ តាមពិតទៅ គេអាចចែកឲ្យអ្នកមុនចូលឆ្នាំមួយថ្ងៃក៏បាន ឬក៏ចាំថ្ងៃចូលឆ្នាំក៏បាន។ មានតែអ្នកមានគ្រួសារប៉ុណ្ណេះ ដែលគួរតៀមអាំង ប៉ាវសម្រាប់អ្នកនៅលីវ ព្រោះគេមិនអនុញ្ញាតឲ្យអ្នកនៅលីវចែកទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ chinahighlights.com