មានអ្វីពិសេសអំពីសេដ្ឋកិច្ច (កម្រិតម៉ាក្រូ) និងវិស័យធនាគារកម្ពុជានៅឆ្នាំ២០១៦?
កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានចេញរបាយការណ៍មួយនិយាយអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅឆ្នាំ២០១៦ និងទស្សនវិស័យឆ្នាំ២០១៧ ក្នុងនោះ BizKhmer សូមដកស្រង់យកចំណុចសំខាន់ៗដែលកម្ពុជាសម្រេចបាន
ក) ផ្នែកម៉ាក្រូសេដ្ឋកិច្ចនៅឆ្នាំ២០១៦កន្លងទៅ៖
១) កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៧%គាំទ្រដោយកំណើនដ៏រឹងមាំនៃការនាំចេញសំលៀកបំពាក់និងស្បែងជើង កំណើនវិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍ស្របពេលវិស័យកសិកម្មមានកំណើនជាងមុនបន្តិច។
២) លំហូរចូលវិនិយោគផ្ទាល់បរទេស ស្មើនឹង ១០,៧%នៃផលិតផលក្នុងស្រុកសរុប
៣) ឱនភាពនៃជញ្ជីងពាណិជ្ជកម្មស្មើនឹង -៧,២% នៃផលិតផលក្នុងស្រុកសរុប
៤) ជញ្ជីងទូទាត់កម្ពុជាកម្ពុជាទទួលបានអតិរេក ស្មើនឹង ៥,៧%នៃផលិតផលក្នុងស្រុកសរុប
៥) កម្រិតអតិផរណា គឺ ២,៩% (អតិផរណាទាបដោយសារតែតម្លៃប្រេងទាបគូបផ្សំនឹងការអនុវត្តគោលនយោបាយសារពើ
ខ) ផ្នែកវិស័យធនាគារនៅឆ្នាំ២០១៦កន្លងទៅ៖
១) ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើងដល់ ១១២,៦ទ្រីលានរៀល (២៧,៨ ប៊ីលានដុល្លារអាមេរិកកើន ១៧,៤%
២) ឥណទាន កើនដល់ ៧១,២ ទ្រីលានរៀល (១៧,៦ ប៊ីលានដុល្លារអាមេរិក កើន ១៨,៣%)
៣) ប្រាក់បញ្ញើកើនដល់ ៦២,៤ ទ្រីលានរៀល (១៥,៤ ប៊ីលានដុល្លារអាមេរិក កើន ២០,៧%)
៤) អនុបាតសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ ១២៨% និងរបស់មីក្រូហិរញ្ញវត្ថុ ១៥២%
៥) អនុបាតសាធនភាពរបស់គ្រឹះស្ថានធនាគារ ២២,៤% និងរបស់មីក្រូហិរញ្ញវត្ថុ ២១%
៦) អនុបាតឥណទានមិនដំណើរការរបស់គ្រឹះស្ថានធនាគារ ៣,៥% និងរបស់មីក្រូហិរញ្ញវត្ថុ ១%
៧) អត្រាការប្រាក់ឥណទានជាប្រាក់ដុល្លារអាមេរិកគិតជាមធ្យមថយចុះពី ១៧%នៅឆ្នាំ២០០៥ មកនៅ ១១,៨%នៅឆ្នាំ២០១៦ចំពោះធនាគារ
៨) អត្រាការប្រាក់ឥណទានជាប្រាក់ដុល្លារអាមេរិកគិតជាមធ្យមថយចុះពី ៤០%នៅឆ្នាំ២០០៥ មកនៅ ២៨%នៅឆ្នាំ២០១៦ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
សូមអានលម្អិតនៅក្នុងអត្ថបទខាងក្រោម៖
7269research_paper_26122016