មិនថាមានអាយុប៉ុន្មាននោះទេ អ្នកមិនត្រូវឈប់ធ្វើចំណុចទាំងអស់នេះឡើយ
១) អ្នកមិនត្រូវឈប់ស្រមៃ។ មនុស្សដែលគ្មានគោលបំណងនឹងមិនងាយរកឃើញសុភមង្គលក្នុងជីវិតឡើង។
២) មិនត្រូវឈប់និយាយពាក្យ«ខ្ញុំស្រឡាញ់អ្នក។» វាមិនដែលច្រើនពេកនោះទេ។ អ្នកត្រូវបង្ហាញវាទៅកាន់មនុស្សដែលអ្នកស្រឡាញ់។
៣) មិនត្រូវឈប់រុករក។ ពិភពលោកធំខ្លាំងណាស់ អ្នកមិនត្រូវនៅកន្លែងដដែលរហូតនោះទេ។
៤) អ្នកមិនត្រូវឈប់សរសើរខ្លួនឯងនោះទេ។ ប្រសិនជាអ្នកមិនសរសើរខ្លួនឯង តើអ្នកណានឹងសរសើរ?
៥) មិនត្រូវឈប់ធ្វើអំពើល្អ។ ទោះបីជាអ្នកមិនទទួលបានផងត្រឡប់មកវិញ ប៉ុន្តែអ្នកនឹងសប្បាយតាមផ្លូវចិត្ត។
៦) មិនត្រូវឈប់ជឿជាក់លើខ្លួនឯង។ ការមានជំនឿចិត្តនឹងនាំអ្នកទៅមុខ។
៧) មិនត្រូវឈប់រៀន ដរាបណាអ្នកនៅរស់៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org