ចំណេះដឹង​សំខាន់ៗ​៖ ​អ្វី​ជា​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)?​



​​​​​​​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​គឺ​ជា​​ខ្នាត​មួយ​សម្រាប់​វាស់​អំពី​​កម្រិត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​​​ក្នុង​លោក​។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ ​វា​គឺ​ជា​ចំនួន​សរុប​នៃ​​ចំណូល​ដែល​ប្រជាជន​ក្នុង​ប្រទេស​មួយ​រក​បាន​​ក្នុង​មួយ​ឆ្នាំ ឬ ​ជា​ចំនួន​សរុប​នៃ​ផលិតផល​ ឬ​សេវាកម្ម​ដែល​ប្រទេស​មួយ​ផលិត​បាន​​ (​​គិត​ជា​​​លុយ​​ ​ដោយ​ភាគច្រើន​គិត​ជា​ដុល្លារ​)​ក្នុង​មួយ​ឆ្នាំ​។ បើ​​​​​​​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​ប្រទេស​មួយ​កើន​​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​ ​នោះ​មាន​ន័យ​ថា សេដ្ឋកិច្ច​​ប្រទេស​មាន​ការ​រីកចម្រើន​។ ​​​ដូច្នេះ​​​​​​ហើយ ​រាល់​ពេល​និយាយ​ដល់​ពាក្យ​ថា​ «​សេដ្ឋកិច្ច​ប្រទេស​មួយ​»​រីកចម្រើន​ឬ​អត់​ គេ​តែង​មើល​​ចំនួន​​ ​ជីឌីភី(GDP)​របស់​ប្រទេស​​នោះ​៕ ​​​​​​​​​ដោយ​៖ រតនា​ ​វិចិត្រ​
X
5s