សញ្ញា​ដែល​បង្ហាញ​ថា​ គេ​ជា«​អ្នក​រាប់​អាន​អ្នក​ពិត» និង«​​អ្នក​រាប់​អាន​ក្លែង​ក្លាយ»!​



បច្ចុប្បន្ន​នេះ​ មនុស្ស​គឺ​មាន​ច្រើន​ប្រភេទ​ណាស់ មនុស្ស​ដែល​អ្នក​មើល​ឃើញ​ថា​ល្អ ពួក​គេ​ក៏​ជា​មនុស្ស​លាក់​ពុត​ហើយ​មាន​ពេល​ខ្លះ​យើង​​ក៏​មិន​ដឹង​ដែរ។ ដូច​នេះ​អ្នក​ត្រូវ​រៀន​ឆ្លាត​ខ្លួន​ឯង​ ក្នុង​ការ​មើល​មនុស្ស​។ ​

១) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ គេ​គោរព​មនុស្ស​ទាំង​អស់​ដូច​គ្នា​។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ គេ​គោរព​តែ​មនុស្ស​ណា​ដែល​មាន​អំណាច​ធំ​ប៉ុណ្ណោះ​។

២) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ គេ​មិន​បាច់​ហត់​ ធ្វើ​ឲ្យ​អ្នក​ដទៃ ចូលចិត្ត​គេ​ទេ ។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ រក​គ្រប់​វិធីសាស្ត្រ​ឲ្យ​គេ​ចូលចិត្ត​ខ្លួន​ឯង។

៣) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ គេ​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​នរណា​ម្នាក់​ចាប់​អារម្មណ៍​​ឡើយ។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ និយាយ​អ្វី​ក៏​ដោយ​ ដើម្បី​ឲ្យ​គេ​បែរ​មក​ស្ដាប់​ខ្លួន​គ្រប់​ពេល​។

៤) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ គេ​មិន​ចេះ​លើក​តម្កើង​ខ្លួន​ទេ។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ ធ្វើ​អ្វី​តែង​លើក​ខ្លួន​ឯង​ខ្ពស់​ជាង​គេ​គ្រប់​ពេល។​

៥) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ ពួក​គេ​ចូលចិត្ត​បង្ហាញ​ ពី​គំនិត​ដែល​ពួក​គេ​មាន​ទៅ​អ្នក​ដទៃ ។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ តែង​មាន​រឿង​និយាយ​លាក់​គេ និង​​និយាយ​ដើម​គេ​។

៦) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ការ​សន្យា​ខ្លួន​លេច​ជា​​រូបរាង។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ មាន​ការ​ប្ដេជ្ញា​ត្រឹមត្រូវ​ តែ​មិន​ដែល​លេច​រូបរាង​ទេ។

៧) «​អ្នក​រាប់​អាន​អ្នក​ពិត» ៖ សរសើរ និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ រហូត។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ រិះគន់​គេ ដើម្បី​ឲ្យ​គេ​មើល​មក​ខ្លួន​ឯង​ថា​ល្អ។

៨)​«​អ្នក​រាប់​អាន​អ្នក​ពិត» ៖ ចិត្ត​ល្អ ហើយ​ចូលចិត្ត​ជួយ​គេ​ណាស់។ «​​អ្នក​រាប់​អាន​ក្លែង​ក្លាយ» ៖ គេ​តែង​ល្អ​ដាក់​អ្នក ពេល​គេ​មាន​រឿង​លាក់​អ្នក​មិន​ចង់​ឲ្យ​ដឹង​៕

 

​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ http://www.lifehack.org/

X
5s