វិធី​ងាយ​ៗ​ទាំង​៣​យ៉ាង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​​ប្រើ​ប្រាស់​សំលៀកបំពាក់​បាន​យូរ​



វា​អាស្រ័យ​ទៅ​លើ​បុគ្គល​លក្ខណៈ​របស់​អ្នក​ផង​ដែរ។ ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​សំលៀកបំពាក់​​ដែល​យើង​ស្រឡាញ់​នឹង​​ចង់​ប្រើ​ប្រាស់​បាន​យូរ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​អាច​ជួយ​អ្នក​បាន៖

១) បោក​តិច៖ ការ​បោក​គក់​ច្រើន​ដង​អាច​ធ្វើ​ឲ្យ​សំលៀកបំពាក់​​ឆាប់​ខូច​ជាងអ្វី​ដែល​អ្នក​ស្លៀក​ពាក់​រាល់​ថ្ងៃ​ទៅ​ទៀត។ អ្នក​មិន​ចាំ​បាច់​បោក​​រាល់​ពេល​ដែល​អ្នក​ស្លៀកពាក់​នោះ​ទេ។ វា​អាច​កាត់​បន្ថយ​បាន​ក៏​កាត់​ទៅ។

២) កម្ដៅ៖ ​​អ្នក​ដឹង​ហើយ​ថា​​​កម្ដៅ​អាច​ធ្វើ​ឲ្យ​អាវ​របស់​អ្នក​ខូច​បាន។ ទោះ​បី​ជា​ពេល​ខ្លះ​អ្នក​ត្រូវ​កម្ដៅ​​​ដើម្បី​ធ្វើ​ឲ្យ​អាវ​របស់​អ្នក​ឆាប់​ស្ងួត ប៉ុន្តែ​វា​មិន​ល្អ​នោះ​ទេ។ អ្នក​គួរ​តែ​ឲ្យ​វា​ស្ងួត​តាម​ធម្មជាតិ។

៣) ទុកដាក់​ឲ្យ​បាន​សមរម្យ៖ វា​អាស្រ័យ​តាម​សំលៀកបំពាក់។ មិន​មែន​សំលៀកបំពាក់​ទាំង​អស់​ត្រូវ​ការបោក​នោះ​ទេ ហើយ​ក៏​មិន​​មាន​សំលៀកបំពាក់​ទាំង​អស់​ត្រូវ​ការ​​ព្យួរ​ដែរ៕

ប្រែ​សម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org

X
5s