បុរសដែលស្រឡាញ់អ្នកពិតនឹងធ្វើរឿងទាំងនេះចំពោះអ្នក
បុរសអាចផ្លាស់ប្ដូរចិត្តរហ័សណាស់ ហើយវានឹងពិបាកយល់ផងដែរ។ ប៉ុន្តែ វាមានចំណុចដែលដូចគ្នាផងដែរ។ ខាងក្រោមនេះជាសញ្ញាដែលបុរសបង្ហាញក្តីស្រឡាញ់របស់ខ្លួនទៅកាន់មនុស្សដែលគេស្រឡាញ់៖
១) ចងចាំរឿងគ្រប់យ៉ាង៖ នៅពេលដែលគាត់ពិតជាបារម្ភមែន គាត់ចងចាំគ្រប់បែបយ៉ាង។ គាត់ចងចាំម្ហូបដែលអ្នកចូលចិត្ត ឬ កន្លែងដែលអ្នកចូលចិត្ត។ល។ គាត់ចងចាំ ព្រោះអ្នកក្លាយជាមនុស្សដែលសំខាន់ក្នុងជីវិតរបស់គាត់។
២) ស្តាប់យ៉ាងយកចិត្តទុកដាក់៖ នៅពេលដែលអ្នកនិយាយ គាត់ព្យាយាមស្តាប់ពីព្រោះគាត់ចង់បង្ហាញពីការយកចិត្តទុកដាក់និងអ្វីៗអំពីអ្នកគឺសំខាន់សម្រាប់គាត់។
៣) លេងសើចនឹងអ្នក៖ ប្រសិនជាគាត់ចូលចិត្តលេងសើចនឹងអ្នក នោះបង្ហាញថា ចូលចិត្ត និង ពេញចិត្តរាល់ពេលបាននៅក្បែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.powerofpositivity.com