រឿង៣យ៉ាងដែលអ្នកមិនគួរធ្វើមុនពេលចូលគេង
ការគេងពិតជាសំខាន់ណាស់សម្រាប់សុខភាព។ មនុស្សជាច្រើនគេងមិនបានគ្រប់គ្រាន់នោះទេដោយសារពេលខ្លះអាចមានបញ្ហាក្នុងការគេង។ ខាងក្រោមនេះជាទម្លាប់ដែលអ្នកអាចកែប្រែទម្លាប់នៃការគេងរបស់អ្នកបាន៖
១) Facebook ៖ មនុស្សយើងម្នាក់ៗសប្បាយនឹងការលេងFacebook ខ្លាំងណាស់។ តែ មនុស្សម្នាក់ៗមិនដឹងថាវាយកពេលវេលារបស់ខ្លួនយើងអស់ប៉ុន្មានម៉ោងនោះទេ។ ការលេងFacebook ច្រើនម៉ោងនឹងប៉ះពាល់រយៈពេលនៃការគេងរបស់អ្នក។
២) អាហារផ្អែម៖ អាហារផ្អែមៗធ្វើឲ្យយើងមិនមានអារម្មណ៍ងងុយគេង។ជាលទ្ធផល អ្នកគេងមិនលក់និងត្រូវនៅដល់យប់ជ្រៅ។ ប្រសិនជាអ្នកពិតជាចង់ពិសា ត្រូវពិសាឲ្យបានមុន២ម៉ោង។
៣) កាហ្វេ៖ កាហ្វេពិតជាធ្វើឲ្យអ្នកមិនងងុយគេងមែន។ វាអាចធ្វើឲ្យអ្នកនៅរហូតដល់ទៅ១២ម៉ោង។ ប្រសិនជាអ្នកចង់ផឹក គួរតែផឹកនៅពេលថ្ងៃមិនមែនពេលយប់នោះទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack,org