ប្រទេស ១០ដែលសហរដ្ឋអាមេរិកជំពាក់បំណុលច្រើនបំផុតក្នុងនោះ ជប៉ុន និងចិនជំពាក់ច្រើនជាងគេ
បើនិយាយពីបំណុលជាតិ ឬបំណុលអធិបតេយ្យភាព (sovereign debt) គឺជាទ្រព្យសកម្មដែលមានសុវត្ថិភាពបំផុតក្នុងវិស័យហិរញ្ញវត្ថុ។ បំណុលអធិបតេយ្យភាព គឺសំដៅទៅលើបំណុលរដ្ឋាភិបាល ឬបំណុលសាធារណៈ ឬបំណុលជាតិ ជាបំណុលរបស់រដ្ឋាភិបាលទាំងមូល។ បំណុលអធិបតេយ្យភាព គឺត្រូវបានរដ្ឋាភិបាលនៃជាតិមួយធ្វើឡើងតាមរយៈការបោះសញ្ញាប័ណ្ណ ឬមូលប័ត្រជាដើម។ ខាងក្រោមនេះជាប្រទេស ១០ដែលសហរដ្ឋអាមេរិកជំពាក់បំណុលច្រើនជាងគេបំផុតក្នុងលោក៖
១) ជប៉ុន៖ ១.១៣៧ ទ្រីលានដុល្លារ
២) ចិន៖ ១.១១៥ ទ្រីលានដុល្លារ
៣) អៀរឡង់ដ៍៖ ២៧១ប៊ីលានដុល្លារ
៤) កោះ Cayman៖ ២៦២ ប៊ីលានដុល្លារ
៥) ប្រេស៊ីល៖ ២៥៤.៧ ប៊ីលានដុល្លារ
៦) ស្វីស៖ ២៣៥.២ ប៊ីលានដុល្លារ
៧) លុចហ្សំប៊ួ៖ ២១៦ ប៊ីលានដុល្លារ
៨) អង់គ្លេស៖ ២០៧.២ ប៊ីលានដុល្លារ
៩) តៃវ៉ាន់៖ ១៨៨.៩ ប៊ីលានដុល្លារ
១០) ហុងកុង៖ ១៨៦.៣ ប៊ីលានដុល្លារ