អនុវត្តចំណុច៣យ៉ាងនេះ អ្នកនឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន
ដើម្បីផ្លាស់ប្តូរចិត្តគំនិតនិងពិភពលោករបស់អ្នកបាន អ្នកត្រូវតែមានសកម្មភាព។ អ្នកនឹងមិនអាចផ្លាស់ប្តូរបាននោះទេប្រសិនជាអ្នករង់ចាំសំណាងធ្លាក់ពីលើមេឃ។ មិនថាអ្នកចង់ផ្លាស់ប្តូរអ្វីនោះទេ អ្នកត្រូវមានចំណុចខាងក្រោមនេះ៖
១) ស្មោះត្រង់៖ ភាពស្មោះត្រង់ប្រហែលងាយស្រួលនិយាយជាងធ្វើ។ ប៉ុន្តែអ្នកមិនគេចវេសដោយកុហកខ្លួនឯងនោះទេ។ អ្នកត្រូវមានភាពក្លាយហាន និងហ៊ានប្រឈមមុខនឹងបញ្ហា។
២) ទម្លាប់៖ អ្នកត្រូវប្រាកដថាជារៀងរាល់ថ្ងៃ អ្នកបានយកចិត្តទុកដាក់ទៅរឿងដែលសំខាន់ៗ។ លើសពីនេះទៅទៀត អ្នកក៏ ត្រូវប្រាកដថាសកម្មភាពប្រចាំថ្ងៃនេះជួយអ្នកទីដល់គោលដៅ។
៣) រៀន៖ មិនថាអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នកដោយរបៀបណានោះទេ អ្នកត្រូវតែផ្តល់ឱកាសខ្លួនឯងឲ្យទទួលបានចំណេះដឹង។ អ្នកអាចអានសៀវភៅឬទៅសាលាដើម្បីពង្រឹងចំណេះដឹងដែលអ្នកមានបន្ថែមទៀត៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.lifehack.org