អាជីវកម្មធុនតូចងាយៗដែលអ្នកអាចបង្កើតបាន ហើយចំណាយថវិកាក៏អស់តិចដែរ
អ្នកប្រហែលជាមានគំនិតចង់បង្កើតអាជីវកម្មមួយសម្រាប់ខ្លួនឯងហើយមែនទេ? អ្នកប្រាកដជាចង់រកអាជីវកម្មណាដែលងាយៗបានប្រាក់ចំណេញច្រើន តែក៏ចំណាយតិចដែរមែនទេ? នេះគឺជាគំនិតអាជីវកម្មខ្លះៗ ដែលអ្នកអាចចំណាយទុនតិចតួច៖
១) ជាងគំនូរ៖ បើអ្នកគិតថា ទឹកដៃគូរគំនូរអ្នកល្អ ហើយប្លែកស្អាតខុសពីអ្នកដទៃ អ្នកគួរសាកល្បងដំណើរការអាជីវកម្មនេះទៅ។ តាមពិតទៅ វាមិនអស់ដើមទុនច្រើនណាស់ណាទេ ព្រោះអ្នកមិនបាច់ជួលកម្លាំងច្រើន ហើយម្យ៉ាងទៀត ប្រដាប់ប្រដាគូរគំនូរក៏មិនសូវជាមានតម្លៃថ្លៃពេក ណាស់ណាដែរ។ ចំណុចសំខាន់គឺ អ្នកត្រូវមានជំនាញខាងគំនូរ។
២) ផ្ដល់សេវាកម្ម៖ ប្រសិនបើអ្នកគិតថា អ្នកអាចមានលទ្ធភាព បង្កើតជាក្រុមហ៊ុនមួយផ្ដល់សេវាកម្មអ្វីមួយ អ្នកក៏មិនចាំបាច់ប្រើដើមទុនអ្វីច្រើនដែរ។ សេវាកម្ម គឺជាផលិតផលអរូបី ដូចនេះ អ្នកមិនសូវចំណាយច្រើន ដើម្បីទិញរបស់របរ (សន្និធិ-ស្តុក) សម្រាប់បង្កើតវាឡើងទេ។ សេវាកម្មនោះ អាចជាសេវាកម្មបោកអ៊ុតសំលៀកបំពាក់ បោសសំអាតផ្ទះ ឬក៏លាងយានយន្តក៏បាន។ មួយវិញទៀតគឺប្រើប្រាស់ជំនាញដែលអ្នកមាន យកមកធ្វើជាអាជីវកម្ម។ ឧបមាថា អ្នកជំនាញផ្នែកខាងផ្ដល់សេវាកម្មបកប្រែជាដើម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.businessinsider.com