រឿង​​ ៨​យ៉ាង​មិន​ត្រូវ​ធ្វើ​ដាច់​ខាត​​ ពេល​​​អ្នក​​​​បញ្ឈប់​​បុគ្គលិក​​ពី​ការងារ​​



​​អ្នក​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​​ផ្នែក​​ផ្ដល់​​យោបល់​​ដល់​អ្នក​ធ្វើ​ការងារ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធាន​មនុស្ស​ថា​ មិន​គួរ​ធ្វើ​ចំណុច​ទាំង​ ១០​នេះ​ទេ​ ប្រសិន​បើ​អ្នក​ចង់​បញ្ឈប់​បុគ្គលិក​ណា​ម្នាក់​នោះ៖ ​

១) កុំ​បណ្ដេញ​បុគ្គលិក​​​ប្រសិន​បើ​​មិន​ទាន់​បាន​ជួប​និយាយ​គ្នា​។ ​បើ​អ្នក​បណ្ដេញ​បុគ្គលិក​ដោយ​ប្រើ​វិធី​សាស្ត្រ​តាម​សារ​អេឡិចត្រូនិក​ដូច​ជា​ម៉ែល​ ​Voice mails ឬក៏​ទូរស័ព្ទ​​គឺ​ជា​រឿង​មិន​សម​រម្យ​ទាល់​តែ​សោះក្នុង​វិជ្ជាជីវៈ។ ​ការងារ​នេះ​គឺ​ត្រូវ​ធ្វើ​ដោយ​ផ្ទាល់​តែ​ម្ដង។ សូម្បី​តែ​ធ្វើ​ការ​បណ្ដេញ​តាម​លិខិត​ក៏​ដោយ​ក៏​វា​មិន​សម​រម្យ​ដែរ។ អ្នក​គួរ​តែ​ជួប​ពិភាក្សា​ជា​មួយ​បុគ្គលិក​ជា​មុន​សិន​។ ម្យ៉ាង​វិញ​ទៀត​ ​ការ​បញ្ឈប់​តាម​ម៉ែល​ជា​ដើម​ គឺ​ខុស​ទៅ​នឹង​ច្បាប់​ការងារ​​ថែម​ទៀត​ផង។

២) ​កុំ​បណ្ដេញ​បុគ្គលិក​ដោយ​គ្មាន​ការ​ព្រមានជា​មុន​។ បុគ្គលិក​គួរ​តែ​​ដឹង​អំពី​​​មូល​ហេតុ និង​ចំណុច​ខ្វះខាត​​​ដែល​ពួកគេ​ត្រូវ​បណ្ដេញ​ចេញ។ ​បុគ្គលិក​គួរ​តែ​ឆ្លង​កាត់​ការ​ណែ​នាំ​ និង​ការ​ផ្ដល់​ព័ត៌មាន​​ពី​ការ​ងារ​មក​វិញ​ មុន​ពេល​ដែល​អ្នក​បណ្ដេញ​បុគ្គលិក​ចេញ​នោះ​ ហើយ​ព្យាយាម​កំណត់​ អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មិន​បាន​បំពេញ​តាម​តួនាទី​​ និង​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ទាំង​មូល។

​​៣) ​បើ​អាច​ធ្វើ​ទៅ​បាន​កុំ​​បណ្ដេញ​បុគ្គលិក​ដោយ​គ្មាន​អ្នក​ពាក់ព័ន្ធ។ ការ​បណ្ដេញ​បុគ្គលិក​​ រឿង​ល្អ​អ្នក​គួរ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ ជា​ពិសេស​អ្នក​គ្រប់គ្រង​គេ ចូលរួម​ដែរ​ក្រៅ​តែ​ពី​អ្នក​ធ្វើ​ការងារ​ផ្នែក​ធនធាន​មនុស្ស។

​​ ៤) កុំ​ឲ្យ​បុគ្គលិក​ជឿ​ថា ការ​សម្រេច​ចិត្ត​នៅ​មាន​មន្ទិល​សង្ស័យ និង​ជា​ពិសេស​​បង្ហាញ​ចំណុច​ដែល​ជា​មូលហេតុ​បុគ្គលិក​ត្រូវ​បណ្ដេញ​ចេញ​ឱ្យ​បានចំៗ​ និង​ច្បាស់ៗ។ នៅ​អ្នក​បណ្ដេញ​បុគ្គលិក​ ចូរ​កុំ​ឲ្យ​គេ​គិត​ថា ហាក់​ដូច​ជា​គេ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​នេះ។ អ្នក​គួរ​តែ​មាន​ហេតុ​ផល​ច្រើន​គាំ​ទ្រ​ការ​បណ្ដេញ​បុគ្គលិក​ កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ដល់​បុគ្គលិក​ឡើយ។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​អាច​រង​ផល​ប៉ះ​ពាល់​វិញ​ជា​មិនខាន​ឡើយ។

៥) កុំ​ឲ្យ​បុគ្គលិក​យក​​ព័ត៌មាន​ ឬ​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​នៅ​ពេល​អ្នក​បណ្ដេញ​បុគ្គលិក។ ​រឿង​ដែល​ត្រូវ​ធ្វើ​ឱ្យ​បាន​នោះ​គឺ​ថា​ បុគ្គលិក​ត្រូវ​​ប្រគល់​កូន​សោ​ លិខិត​ចេញ​ចូល កា​តាប ទូរស័ព្ទ​ដៃ​ កុំព្យូទ័រ និង​​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​​ដែល​ជា​របស់​ក្រុមហ៊ុន​នៅ​ពេល​ប្រជុំ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​។​ ​របស់​ទាំង​អស់​នេះ​ អាច​ឱ្យ​បុគ្គលិក​លួច​យក​ទ្រព្យ​សម្បត្តិ​ ឬ​ព័ត៌មាន​ផ្សេងៗ​របស់​ក្រុមហ៊ុន​បាន។

៦) កុំ​ឲ្យ​បុគ្គលិក​ត្រឡប់​ទៅ​តំបន់​ការ​ងារ​តែ​ឯង​នៅ​ពេល​អ្នក​បណ្ដេញ​បុគ្គលិក​។ បុគ្គលិក​ភាគ​ច្រើន​មាន​ការ​អាក់​អន់​ចិត្ត​ខ្លះៗ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​។ ​មាន​អ្នក​ខ្លះ​​​យំ​។​ ហើយ​ក៏​មាន​អ្នក​ខ្លះ​មាន​បំណង​មិន​ល្អ​មក​លើ​ក្រុមហ៊ុន​ដែរ។ គេ​អាច​ប៉ុនប៉ង​លួច​ឯកសារ​ ឬ​ទ្រព្យ​​សម្បត្តិ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​នៅ​ពេល​ដែល​គេ​ខឹង​នឹង​ការ​បណ្ដេញ​ចេញ​នោះ។

៧) កុំ​ឲ្យ​បុគ្គលិក​ចូល​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​។ ចូរ​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​បុគ្គលិក​ IT ដើម្បី​​​កុំ​ឱ្យ​បុគ្គលិក​ដែល​ត្រូវ​បណ្ដេញ​ចេញ​នោះ​អាច​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​បុគ្គលិក​​បាន។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ផង​ដែរ​នោះ​គឺ​​​អ៊ី​មែល​​​។ ​គេ​យក​​លួច​យក​ ឬ​បំផ្លាញ​ទិន្នន័យ​ណា​មួយ​ចោល​ដោយ​ចេតនា។

៨) ​បញ្ជាក់​ឱ្យ​ច្បាស់​នូវ​អត្ថ​ប្រយោជន៍​​អ្វី​ខ្លះ​ដែល​បុគ្គលិក​ត្រូវ​បណ្ដេញ​ទទួល​បាន។ ចូរ​ពិនិត្យ​មើល​​​កិច្ច​សន្យា​ការ​ងារ​នៅ​ពេល​អ្នក​បណ្ដេញ​បុគ្គលិក។ ការ​ពិនិត្យ​មើល​​កិច្ច​សន្យា​ការ​ងារ​​ឡើង​វិញ​ដើម្បី​​ដឹង​ឱ្យ​ច្បាស់​ថ​ ​អ្វី​ដែល​​បុគ្គលិក​​​ទទួល​បាន​ស្រប​ច្បាប់​​ពី​ក្រុម​ហ៊ុន​អ្នក​នៅ​ពេល​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​៕

X
5s