​បុរស​ខ្លាំង​ហ្វីលីពីន ​Duterte​ ៖ ទម្លាក់​គ្រាប់​កម្ទេច​ទាំង​អស់! ទាំង​ពួក​យោធា​ និង​​ចំណាត់​ខ្មាំង បើ​រត់​គេច!​​



ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ លោក​បាន​បញ្ជា​ឱ្យ​កង​ទ័ព​របស់​លោក​ទម្លាក់​គ្រាប់​បែក​កម្ទេច​ក្រុម​ជ្រុល​និយម​ រួម​ជា​មួយ​​នឹង​ចំណាត់​​ខ្មាំង​​ផង​​ ក្នុង​ចំណាត់​ការ​ដែល​លោក​អះអាង​ថា​ ដើម្បី​បញ្ឈប់​អំពើ​ចាប់​ជម្រិត​នៅ​​តាម​សមុទ្រ។ ​លោក ​បាន​បញ្ជាក់​ថា​ ការ​បាត់បង់​ជីវិត​របស់​ជន​ស៊ីវិល​ ​ត្រូវ​បាន​ចាត់​ទុក​ថា​​​ជា​ ​«​​​ប្រតិភោគ​ដែល​ខូច​ខាត-collateral damage»។ ​យោង​តាម​​សារព័ត៌មាន​ The South China Morning Post បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ លោក​ Duterte ​បាន​ជម្រាប​ទៅ​ដល់​​​កង​កម្លាំង​នៃ​សមភាគី​ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​ ​​ឱ្យ​ធ្វើ​ចំណាត់​ការ​កម្ទេច​ជន​ជ្រុល​និយម​ និង​ក្រុម​ចាប់​ជម្រិត​បែប​នេះ​ ស្រប​ពេល​បទ​បញ្ជា​​របស់​លោក​ត្រូវ​បាន​ដាក់​ចំពោះ​កង​កម្លាំង​ហ្វីលីពីន​​រួច​ហើយ។ សូម​អាន៖ កាន់​តំណែង​ជិត​មួយ​ឆ្នាំ​ តើ​​បុរស​ខ្លាំង​ហ្វីលីពីន​សម្រេច​អ្វី​ខ្លះ​លើ​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​? ​លោក​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«ប្រសិន​បើ​មាន​​ក្រុម​ចាប់​ជម្រិត​ ​ហើយ​ពួក​គេ​ព្យាយាម​រត់​គេច​ខ្លួន​ ទម្លាប់​គ្រាប់​បែក​កម្ទេច​ទាំង​អស់​តែ​ម្ដង​ទៅ»។ ​​លោក​បាន​ថ្លែង​បន្ត​ថា​ ៖« ជន​​ដែល​​ត្រូវ​ចាប់​ជម្រិត​ សូម​ទោស​ នេះ​ជា​​ប្រាតិភោគ​​​​ដែល​ខូចខាត»។ ​ដំបូន្មាន​របស់​លោក​​ ​ដល់​​ជន​ស៊ីវិល​​​គឺ​ កុំ​ឱ្យ​ខ្លួន​​ឯង​ត្រូវ​ចាប់​ជម្រិត៕​ ​​​​​​​​
X
5s